Volkswagen Golf Alltrack ២០២១ ជិះ១០០គ.ម ស៊ី៥លីត្រ ចេញលក់ហើយ

ក្រុមហ៊ុន Volkswagen បានបើកឲ្យធ្វើការបញ្ជាទិញរថយន្ត Golf Alltrack និង Golf Estate នៅចក្រភពអង់គ្លេស ដោយមានតម្លៃចាប់ពី ៤៧ ៥១០ដុល្លារ និង ៣២ ៨៣០ដុល្លារ។

រថយន្ត Golf Alltrack បំពាក់ម៉ាស៊ីនម៉ាស៊ូតចំណុះ ២,០លីត្រ TDI Turbodiesel ទំហំ ៤ស៊ីឡាំង មានកម្លាំង ១៩៧សេះ ដំណើរការដោយប្រអប់លេខអូតូ ៧វគ្គ ប្រភេទ DSG Dual-clutch និង ប៉ុងពីរ 4Motion AWD មកស្តង់ដារ។ រថយន្តនេះអាចរត់ស្ទុះពីកុងទ័រ ០-១០០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេល ៧,១វិនាទី ហើយមានកម្រិតស៊ីសាំងជាមធ្យមត្រឹម ៥,៧លីត្រ/១០០គីឡូម៉ែត្រ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ចំណែកឯរថយន្ត Golf Estate វិញ មានជម្រើសម៉ាស៊ីនសាំង ៣ គឺ ចំណុះ ១,០លីត្រ TSI កម្លាំង ១០៨សេះ, ចំណុះ ១,៥លីត្រ TSI កម្លាំង ១២៨សេះ និង ចំណុះ ១,៥លីត្រ TSI កម្លាំង ១៤៨សេះ ដំណើរការដោយប្រអប់លេខដៃ ៦វគ្គមកស្តង់ដារ។

វាក៏ផ្តល់ជម្រើសប្រអប់លេខ ៧វគ្គ DSG និង ប្រព័ន្ធ Mild-hybrid ផងដែរ។ បន្ថែមពីនេះទៅទៀត អតិថិជនក៏អាចជ្រើសយកម៉ាស៊ីនម៉ាស៊ូតចំនួន ២ ទៀត គឺ ចំណុះ ២,០លីត្រ TDI កម្លាំង ១១៣សេះ និង ២,០លីត្រ TDI កម្លាំង ១៤៨សេះ។

រថយន្តទាំង ២ ខាងលើនេះចែកចេញជា ៣ ម៉ូដែល គឺ Life, Style និង R-Line ដោយមានបំពាក់លក្ខណៈពិសេសមកស្តង់ដារ ដូចជា ចង្កៀងមុខ LED, យ៉ាន់ Alloy ១៦អ៊ីញ, ប្រព័ន្ធភ្លើង Ambient Lighting, អេក្រង់កម្សាន្ត ១០អ៊ីញ, កុងទ័រឌីជីថល ១០,២៥អ៊ីញ, មុខងារ Lane Assist, Front Assist, Dynamic Road Sign Display និង Adaptive Cruise Control៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម