[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Volkswagen គ្រោងនឹងធ្វើការប្រកាសពីគម្រោងដាក់បង្ហាញចេញជាផ្លូវការនូវរថយន្តអគ្គិសនីសេរ៊ីថ្មីបន្ទាប់របស់ពួកគេគឺរថយន្ត Volkswagen ID.2all ប្រើប្រាស់អគ្គិសនីសុទ្ធ នៅចុងឆ្នាំ២០២៤ ខាងមុខនេះ ជាមួយតម្លៃលក់ក្រោម ២៧,០០០ដុល្លារ។
សម្រាប់់ការរចនាផ្នែកខាងក្នុងវិញ មានការរចនារាងជាអក្សរ C មានភាពធំទូលាយ ដែលភ្ជាប់មកជាមួួយអេក្រង់បញ្ជាថ្មីទំហំ ១១២,៩អ៊ីញ និងអេក្រង់បញ្ជាម៉ាសុីនត្រជាក់ដាច់ដោយឡែកថែមទៀតផង៕
មិនត្រឹមតែប៉ុណ្ណោះ រថយន្តស៊េរីថ្មីនេះនឹងផលិតនៅលើគ្រោងឆ្អឹង MEB platform និងដំណើរការដោយថាមពលអគ្គិសនីសុទ្ធដែលអាចផលិតកម្លាំងបានសរុបចំនួនប្រមាណ ២២៣សេះ និងអាចបើកបរបានចម្ងាយរហូតដល់ ៤៥០គីឡូម៉ែត្រនៅពេលសាកថ្មពេញម្តង ជាមួយល្បឿនស្ទុះពី ០ ទៅ ១០០គីឡូម៉ែត្រ ចំណាយពេល ៧វិនាទី។
គួរបញ្ជាក់ងដែលថា ID.2all នឹងមានប្រវែងខ្លីជាង Polo ១៥០ ម.ម ពោលគឺមានប្រវែងត្រឹមតែ ៤,០៥០ ម.ម ប៉ុន្តែវាក៏ទទួលបានប្រវែងគម្លាតកង់មុខ-ក្រោយវែងជាង Polo ផងដែរ ធ្វើឲផ្នែកខាងក្នុងរបស់រថយន្តកាន់តែមានភាពទូលាយ និងមានសមត្ថភាពផ្ទុកចន្លោះពី ៤៩០ ទៅ ១,៣៣០គីឡូក្រាម នៅពេលដែលទម្លាក់កៅអីជួរទី២ ចុះ។