Volkswagen ID.4 ជាប់ឈ្មោះជា​រថយន្ត EV ដែល​លក់​ដាច់​បំផុត​ទាំង ៥ នៅ​សហរដ្ឋ​អាមេរិក ​ក្នុង​ខែ​មករា

ក្រុមហ៊ុន Volkswagen បានប្រកាសជាផ្លូវការថា រថយន្ត Volkswagen ID.4 បានក្លាយជារថយន្តអគ្គិសនី (EV) ដែលលក់ដាច់បំផុតទី ៣ នៅសហរដ្ឋអាមេរិក ក្នុងខែមករា ឆ្នាំ ២០២៥ បន្ទាប់ពី Tesla Model Y និង Model 3 ។

ចំពោះការលក់របស់ ID.4 បានកើនឡើងដល់ ៤ ៩៧៩ គ្រឿង ដែលជាកំណើន ៦៥៣ភាគរយ បើធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ខណៈកំណើននេះ បានកើតឡើងបន្ទាប់ពីក្រុមហ៊ុន Volkswagen បានដាក់លក់ ID.4 ចូលទៅក្នុងទីផ្សារឡើងវិញ ក្រោយពីបញ្ហាបច្ចេកទេសដែលធ្វើឲ្យមានការផ្អាកការផលិតជាបណ្តោះអាសន្ន។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

គួរឲដឹងថា រថយន្តអគ្គិសនី Volkswagen ID.4 ស៊េរីឆ្នាំ ២០២៥ មានតម្លៃលក់ចាប់ពី ៤៥ ០៩៥ ដុល្លលារ សម្រាប់ជម្រើស RWD Pro និង ៤៨ ៩៩៥ ដុល្លារ សម្រាប់ជម្រើស AWD Pro ​នៅក្នុងទីផ្សារសហរដ្ឋអាមេរិក។

ចំពោះរថយន្តនេះ ប្រើប្រាស់នូវថ្មទំហំ ៨២ គីឡូវ៉ាត់ម៉ោង អាចបើកបរក្នុងចម្ងាយរហូតដល់ ៤៦៨ គីឡូម៉ែត្រ នៅពេលសាកថ្មពេញម្តង។ ប៉ុន្តែនៅចុងឆ្នាំ ២០២៥ នេះ ក្រុមហ៊ុនក៏មានគម្រោងដាក់លក់ម៉ូដែលដែលប្រើប្រាស់ថ្មទំហំ ៦២ គីឡូវ៉ាត់ម៉ោង ផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម