Volkswagen ID.4 ស៊េរីឆ្នាំ២០២៣ មានថែមប្រភេទធូរថ្លៃថ្មី ថោកជាង​មុនជាង ៣ពាន់ដុល្លារ

[ទីផ្សារបរទេស] រថយន្ត Volkswagen ID.4 ស៊េរី​ឆ្នាំ២០២៣ បានប្រកាសវត្តមាននៅទីផ្សារសហរដ្ឋអាមេរិក ជាមួយ​ប្រភេទ Entry ថ្មី​ដែល​មាន​តម្លៃ​ធូរថ្លៃ​ជាង​ប្រភេទ Entry លើ​ស៊េរី​ឆ្នាំ​២០២២។

ID.4 Standard ថ្មីនេះមានតម្លៃចាប់ពី ៣៨ ៧៩០ដុល្លារ បន្ទាប់ពីគិតថ្លៃ​ដឹក​ជញ្ជូន​រួច ដែល​តម្លៃនេះគឺធូរថ្លៃ​ជាង ៣ ៧៣៥ដុល្លារ បើ​ធៀបទៅនឹង ID.4 Standard ស៊េរីឆ្នាំ២០២២។ ប្រភេទថ្មីនេះដែរ មានបំពាក់អាគុយចំណុះត្រឹម ៦២kWh ដែល​អាច​ផ្ដល់​ចម្ងាយ​បើកបរបាន ៣៣៥​គីឡូម៉ែត្រ និង​មានម៉ូទ័រអគ្គិសនីមួយដែលផលិតកម្លាំងបាន ២០១សេះ ខណៈដែល​ប្រភេទ​ដទៃទៀត​ប្រើ​អាគុយ​ចំណុះ ៨២kWh។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ID.4 Standard មានមកជាស្តង់ដារនូវអំពូលភ្លើង LED, យ៉ាន់កង់ទំហំ ១៩អ៊ីញ, កៅអី​អាគុយ​ប្រភេទ​ស្បែក, មាន​ម៉ាស៊ីន​ត្រជាក់​ពីរ​តំបន់, ឧបករណ៍​បំពងសំឡេងប្រភេទ Stereo ចំនួន៦គ្រាប់ និងមានកៅអីប្រភេទកម្ដៅថែមទៀតផង។

គួរដឹងថារថយន្ត ID.4 អាចទទួលបាន​ប្រាក់​ឧបត្ថម្ភ​បន្ថែម ៧ ៥០០ដុល្លារ ដែល​ធ្វើ​ឲ្យតម្លៃ​វា​ថយចុះ​មក​នៅ​ត្រឹមចាប់ពី ៣១ ២៩០ដុល្លារ ​កាន់តែ​ធូរថ្លៃជាងគូប្រជែងដទៃទៀតរួមមាន​រថយន្ត Ford Mustang Mach-E ជាដើម៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម