Volkswagen ID.UNYX សាកភ្លើងម្តងបើកបរបានចម្ងាយខ្ទង់ ៧០០គីឡូម៉ែត្រ ចេញលក់ជាផ្លូវការនៅប្រទេសចិន

[ទីផ្សារចិន] ក្រុម​ហ៊ុនផលិតរថយន្ត Volkswagen ​បានប្រកាស​ដាក់បង្ហាញ​ចេញជាផ្លូវការនូវរថយន្តសេរ៊ីថ្មីរបស់ខ្លួនគឺ Volkswagen ID.UNYX ប្រភេទរថយន្ត SUV ប្រើប្រាស់ថាមពលអគ្គិសនីសុទ្ធ នៅលើទីផ្សារប្រទេសចិន។

រថយន្តនេះមានប្រវែងតួខ្លួនសរុប ៤​ ៦៦៣ ម.ម ទទឹង ១ ៨៦០ ម.ម កំពស់ ១ ៦១០ ម.ម និងប្រវែងគន្លាតកង់មុខ-ក្រោយ ២ ៧៦៦ ម.ម ទាក់ទងទៅនឹងការឌីស្សាញរូបរាងផ្នែកខាងក្រៅវិញគឺនឹងទទួលបានការរចនាប្រភេទ Fastback ដោយផ្នែកខាងមុខនិងផ្នែកខាងក្រោយមានបំពាក់ចង្កៀងមុខ-ក្រោយ ប្រភេទ LED ដ៏ស្លីមអូសកាត់ពីផ្នែកម្ខាងទៅផ្នែកម្ខាងដែលមានឡូហ្គូល VW​ នៅចំកណ្តាល និងប្រើប្រាស់នូវថាសកង់ស្ព័រទំហំ ២១អ៊ីញ ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

សម្រាប់ប្រព័ន្ធដំណើរការវិញ រថយន្តនេះទទួលបានជម្រើសម៉ាសុីនជាច្រើនរួមមាន៖

  • ជម្រើសប្រើប្រាស់ម៉ូទ័រអគ្គិសនី​ ១ ទំហំ ១៧០ គីឡូវ៉ាត់ ផ្គួបជាមួយអាគុយទំហំ ៨២,៤ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយខ្ទង់ ៥៦៥ គីឡូម៉ែត្រ
  • ជម្រើសប្រើប្រាស់ម៉ូទ័រអគ្គិសនី​ ២ ទំហំ ២៥០ គីឡូវ៉ាត់ ផ្គួបជាមួយអាគុយទំហំ ៨២,៤ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយខ្ទង់ ៦២១ គីឡូម៉ែត្រ

ផ្ទាំងផ្សាយពាណិជ្ជកម្ម