Volkswagen Jetta ឆ្នាំ២០២២ បង្ហាញខ្លួនជាផ្លូវការ ជាមួយនឹងតម្លៃត្រឹម ២ម៉ឺនដុល្លារ

ក្រុមហ៊ុន Volkswagen បានប្រកាសចេញរថយន្ត Jetta ស៊េរីឆ្នាំ២០២២ របស់ខ្លួនជាផ្លូវការ ដោយបានបន្ថែមមុខងារ និងបច្ចេកវិទ្យាថ្មីមួយចំនួនមកស្តង់ដារ។

រថយន្ត Volkswagen Jetta ឆ្នាំ២០២២ ត្រូវបានដាក់លក់ក្នុងតម្លៃចាប់ពី ២០ ១៩៥ដុល្លារ នៅលើទីផ្សារសហរដ្ឋអាមេរិក។ បើប្រៀបធៀបទៅ គឺថ្លៃជាងស៊េរីឆ្នាំមុន ១ ២០០ដុល្លារប៉ុណ្ណោះ។ ចំពោះប្រភេទ Base Model មានបំពាក់យ៉ាន់កង់ទំហំ ១៦អ៊ីញ, ចង្កៀងមុខក្រោយ LED, អំពូលបំភ្លឺពេលថ្ងៃ LED, ចង្កៀងមុខអូតូ, កៅអីក្រណាត់, កុងទ័រឌីជីថលទំហំ ៨អ៊ីញ និងលក្ខណៈពិសេសជាច្រើនទៀត។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

គួរឲ្យដឹងថា ក្រៅពី Base Model ក្រុមហ៊ុន Volkswagen ក៏បានផ្តល់ជម្រើសជាច្រើនម៉ូដែលទៀតផងដែរ ដូចជា Jetta Sport តម្លៃចាប់ពី ២១ ០៩៥ដុល្លារ, Jetta SE តម្លៃចាប់ពី ២៣ ៧៩៥ដុល្លារ, Jetta SEL តម្លៃចាប់ពី ២៧ ៧៩៥ដុល្លារ និង Jetta GLI តម្លៃចាប់ពី ៣០ ៩៩៥ដុល្លារ។

រថយន្ត Volkswagen Jetta ឆ្នាំ២០២២ ប្រើប្រាស់ម៉ាស៊ីនចំណុះ ២,០លីត្រ ទំហំ ៤ស៊ីឡាំង មានកម្លាំង ២២៨សេះ និងកម្លាំងរមួល ៣៤៩ដញ៉ូតុនម៉ែត្រ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម