Volkswagen Jetta ស៊េរីឆ្នាំ ២០២៥ ផ្លាស់ប្តូរថ្មី បង្ហាញខ្លួនជាផ្លូវការ

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Volkswagen បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនៅរថយន្ត Volkswagen Jetta GLS ស៊េរីឆ្នាំ ២០២៥ មុខមាត់ថ្មី ជាមួយតម្លៃលក់ចាប់ពី ៣៣ ៩៤០ ដុល្លារនៅទីផ្សារសហរដ្ឋអាមេរិក ។

Volkswagen Jetta GLS ថ្មីនេះ ដំណើរការដោយម៉ាស៊ីនសាំងចំណុះ ២,០ លីត្រ Turbocharged ទំហំ ៤ស៊ីឡាំង អាចផលិតកម្លាំងបាន ២២៨ សេះ និងកម្លាំងរមួល ៣៥០ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយជម្រើសប្រអប់លេខអូតូ និងលេខដៃ ជាមួយប្រព័ន្ធចាក់សោរប៉ុងផងដែរ ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្តនេះត្រូវបានឌីស្សាញនៅផ្នែកខាងមុខរួមមាន ប៉ាណាមុខរាងជាសំណាញ់ ចង្កៀងមុខ-ក្រោយ LED ព្រមទាំងថាសកង់ស្ព័រទំហំ ១៨អ៉ីញថ្មីជាដើម ។ ខណៈនៅផ្នែកខាងក្នុងមានកុងទ័របង្ហាញព័ត៌មានឌីជីថលទំហំ ១០,៣ អ៉ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ៨អ៉ីញ អាចប្រើមុខងារ Apple CarPlay/Android Auto រួមទាំងកន្លែងសាកថ្មឥតប្រើខ្សែផងដែរ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម