Volkswagen Lamando L បង្ហាញខ្លួននៅចិន ជាឡាន Sedan តួវែង ឌីហ្សាញគួរឲ្យទាក់ទាញ

[ទីផ្សាររថយន្តបរទេស] បន្ទាប់ពីលេខធ្លាយរូបភាពកាលពីឆ្នាំមុន ឥឡូវនេះក្រុមហ៊ុន Volkswagen បានប្រកាសចេញរថយន្ត Lamando L ជាផ្លូវការ សម្រាប់ទីផ្សារប្រទេសចិន ដែលផ្អែកលើគ្រោងឆ្អឹង MQB Evo architecture ថ្មី។

រថយន្ត Volkswagen Lamando L ថ្មីនេះ ត្រូវបានផលិតនៅក្នុងប្រទេសចិន ដោយក្រុមហ៊ុន Volkswagen-SAIC ហើយមានភាពខុសប្លែកគ្នាពីម៉ូដែល Lamando ធម្មតា។ វាមានការឌីហ្សាញកាត់តាមម៉ូដែល Arteon (ឬម៉ូដែល CC ក្នុងប្រទេសចិន)។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ចំណែកឯតួខ្លួនរបស់វាក៏មានភាពខុសប្លែកពីម៉ូដែលជាច្រើនក្នុងត្រកូល Volkswagen ក្នុងប្រទេសចិនដែរ រួមទាំង ម៉ូដែល Santana, Lavida, Sagitar, Bora, Passat, CC, Lamando, Magotan និង Phideon។ ជាក់ស្តែង ការឌីហ្សាញរបស់វាភាគច្រើនយកតាមត្រកូល ID. ដែលជារថយន្តអគ្គិសនីវិញ។

ផ្នែកខាងក្នុង វាមានបំពាក់កុងទ័រឌីជីថលទំហំ ១០អ៊ីញ និងអេក្រង់កម្សាន្ត Touchscreen ទំហំ ១២អ៊ីញ ព្រមទាំងមានប្រព័ន្ធភ្លើង Ambient Lighting, ដំបូល Sunroof, ប្រព័ន្ធសំឡេង Beats និង កុងទ័រ Heads-up Display ជាដើម។

រថយន្ត Volkswagen Lamando L ថ្មី បំពាក់ម៉ាស៊ីនសាំង turbocharged ចំណុះ ១,៤លីត្រ TSI ទំហំ ៤ស៊ីឡាំង មានកម្លាំង ១៤៨សេះ និងកម្លាំងរមួល ២៥០ញ៉ូតុនម៉ែត្រ ប្រើប៉ុងមុខមួយ និងប្រអប់លេខអូតូ ៧វគ្គ DSG។ រថយន្តនេះនឹងចេញលក់ក្នុងប្រទេសចិន នាប៉ុន្មានខែខាងមុខ ខណៈតម្លៃមិនទាន់ត្រូវបានប្រកាសនៅឡើយទេ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម