Volkswagen Magotan អាប់ឌែតថ្មីប្រើប្រព័ន្ធជំនួយការបើកបររបស់ DJI ត្រៀមចេញលក់នៅសប្តាហ៍ក្រោយនេះហើយ

[ទីផ្សារចិន] ក្រុម​ហ៊ុនផលិតរថយន្ត FAW-Volkswagen ​បានប្រកាស​ដាក់បង្ហាញ​ចេញនូវរថយន្ត Volkswagen Magotan អាប់ឌែតថ្មី ហើយគ្រោងដាក់លក់ជាផ្លូវការនៅថ្ងៃទី ៩ ខែកក្កដា នេះក្នុុងទីផ្សារប្រទេសចិន។

រថយន្តនេះផលិតឡើងនៅលើគ្រោងឆ្អឹង MQB-B មានប្រវែងតួខ្លួនសរុប ៤​ ៩៩០ ម.ម ទទឹង ១ ៨៥៤ ម.ម កំពស់ ១ ៤៨៧ ម.ម និងប្រវែងគន្លាតកង់មុខ-ក្រោយ ២ ៨៧១ ម.ម ដោយទទួលបានការឌីស្សាញរូបរាងផ្នែកខាងក្រៅបែបអនាគតដែលមានការរចនាប៉ាណាផ្នែកខាងមុខថ្មី narrow grille អបដោយចង្កៀងមុខប្រភេទ LED ដ៏ស្លីម និងចង្កៀងក្រោយអូសកាត់ពីផ្នែកម្ខាងទៅផ្នែកម្ខាងដែលមានឡូហ្គូល VW​ នៅចំកណ្តាល ព្រមទាំងប្រើប្រាស់នូវថាសកង់ស្ព័រ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

សម្រាប់ប្រព័ន្ធដំណើរការវិញ រថយន្តនេះទទួលបានជម្រើសម៉ាសុីនដំណើរការជាច្រើនរួមមាន៖

  • ជម្រើសប្រើប្រាស់ម៉ាសុីនសុាំងចំណុះ ១,៥ លីត្រ អាចផលិតកម្លាំងបាន ១៥៨ សេះ និងកម្លាំងរមួល ២៥៨ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ ៧ វគ្គ ជាស្តង់ដារ។
  • ជម្រើសប្រើប្រាស់ម៉ាសុីនសុាំងចំណុះ ២,០ លីត្រ អាចផលិតកម្លាំងបាន ២១៧ សេះ និងកម្លាំងរមួល ៣៥០ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ ៧ វគ្គ ជាស្តង់ដារ។

ខណៈនៅផ្នែកខាងក្នុងវិញ មានបំពាក់កុងទ័របង្ហាញព័ត៌មានឌីជីថលទំហំ ១០,២៥ អ៊ីញ, អេក្រង់បញ្ជារកណ្តាលទំហំ ១៥ អ៊ីញ កម្រិត 2K, អេក្រង់លើកញ្ចក់ និងអេក្រង់កំសាន្តទំហំ ១១,៦ អ៊ីញ ដំណើរការដោយបន្ទះឈីប Qualcomm Snapdragon 8155 និងប្រព័ន្ធជំនួយការបើកបរកម្រិត ២+ របស់ DJI ដូចជា adaptive cruise control, lane keep និង lane change assist ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម