ក្រុមហ៊ុន Volkswagen បានប្រកាសចេញរថយន្តម៉ូដែល Polo ស៊េរីថ្មីឆ្នាំ២០២១ សម្រាប់ទីផ្សារចក្រភពអង់គ្លេស ដោយមានតម្លៃចាប់ពីខ្ទង់ ២៤ ៧០០ដុល្លារ។
រថយន្ត Volkswagen Polo ឆ្នាំ២០២១ ថ្មី ទទួលបានការឌីហ្សាញកាត់តាមម៉ូដែល Golf ជំនាន់ Mk8 ច្រើន ទាំងផ្នែកខាងមុខ និងចង្កៀងមុខ។
Volkswagen Polo ចែកចេញជា ៣ម៉ូដែល គឺ៖
- Polo Life ប្រើម៉ាស៊ីនចំណុះ ១,០លីត្រ naturally aspirated មានកម្លាំង ៧៩សេះ
- Polo Style តម្លៃចាប់ពីខ្ទង់ ២៨ ៧០០ដុល្លារ ប្រើម៉ាស៊ីនចំណុះ ១,០លីត្រ TSI មានកម្លាំង ៩៤សេះ
- Polo R-Line តម្លៃចាប់ពីខ្ទង់ ២៨ ៩០០ដុល្លារ ប្រើម៉ាស៊ីនចំណុះ ១,០លីត្រ TSI មានកម្លាំង ១០៩សេះ
ក្រៅពីម៉ូដែលទាំង ៣ ខាងលើ ក្រុមហ៊ុន Volkswagen ក៏នឹងបញ្ចេញម៉ូដែលចុងក្រោយមួយទៀត គឺ Polo GTI ដែលនឹងប្រើម៉ាស៊ីនចំណុះ ២,០លីត្រ turbo ទំហំ ៤ស៊ីឡាំង មានកម្លាំង ២០៤សេះ៕