Volkswagen Talagon ស៊េរីថ្មី តម្លៃខ្ទង់ ៣មុឺនដុល្លារជាង បង្ហាញខ្លួនជាផ្លូវការនៅក្នុងទីផ្សារសកល

[ទីផ្សារសកល] កាលពីប៉ុន្មានថ្ងៃមុននេះ ក្រុមហ៊ុនផលិតរថយន្ត FAW-Volkswagen បានប្រកាសដាក់លក់ជាផ្លូវការនូវរថយន្ត Volkswagen Talagon ប្រភេទរថយន្ត​ SUV ស៊េរីថ្មីរបស់ខ្លួន មាន ១២ជម្រើស ជាមួយនឹងតម្លៃចន្លោះពី ៣៦,១០០ដុល្លារ ទៅ ៤៩,៩០០ដុល្លារ ក្នុងទីផ្សារសកល។

រថយន្តថ្មីនេះជារថយន្តប្រភេទ SUV ៧កៅអី ដែលផ្តោតលើលក្ខណៈគ្រួសារហើយមានប្រវែងតួខ្លួនសរុប ៥,១៥២ ម.ម ទទឹង ២,០០២ ម.ម កំពស់ ១,៧៩៥ ម.ម និងប្រវែងគន្លាតកង់មុខ-ក្រោយ ២,៩៨០ ម.ម ដែលដំណើរការដោយម៉ាស៊ីនសាំុងបីប្រភេទផ្សេងគ្នារួមមាន៖

ផ្ទាំងផ្សាយពាណិជ្ជកម្ម
  • ម៉ាស៊ីនសាំុងចំណុះ ២,០លីត្រ អាចផលិតកម្លាំងសរុបបានចំនួន ១៨៣សេះ និងកម្លាំងរមួល ៣២០ញ៉ូតុនម៉ែត្រ។
  • ម៉ាស៊ីនសាំុងចំណុះ ២,០លីត្រ អាចផលិតកម្លាំងសរុបបានចំនួន ២១៧សេះ និងកម្លាំងរមួល ៣៥០ញ៉ូតុនម៉ែត្រ។
  • ម៉ាស៊ីនសាំុងចំណុះ ២,៥លីត្រ V6 អាចផលិតកម្លាំងសរុបបានចំនួន ២៩៥សេះ និងកម្លាំងរមួល ៥០០ញ៉ូតុនម៉ែត្រ។

គួរឲដឹងផងដែរថាជម្រើសម៉ាសុីនទាំងអស់ត្រូវបានភ្ជាប់ប្រអប់លេខអូតូ ៧វគ្គ ជាស្តង់ដារ និងជម្រើសប៉ុងពីរ 4WD ជាជម្រើស ដែលអាចរត់ពី ០ ដល់ ១០០គីឡូម៉ែត្រក្នុងមួយម៉ោងចំណាយពេល ១០.៨វិនាទី, ៩,២ វិនាទី និង ៨,២ វិនាទី។

សម្រាប់ការរចនាផ្នែកខាងក្នុងកាប៊ីនវិញ មានបំពាក់អេក្រង់កុងទ័របង្ហាញព័ត៌មានឌីជីថលទំហំ ១០,២៥អ៊ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ១២អ៊ីញ និងទទួលបានគ្រឿងសម្ភារៈធ្វើពីស្បែកនិងក្រណាត់, ភ្លើង DRLs ៣០ពណ៌, ប្រព័ន្ធសំឡេង Harman Kardon Speaker ១២ចំណុច, មុខងារកំដៅដៃចង្កូត និងមុខងារជំនួយការបើកបរកម្រិតខ្ពស់ជាច្រើនរួមមាន​ electric cruise control, adaptive cruise control, autosection braking, lane keep assist, driver fatigue monitoring, parking assist, rear traffic warning និង blind spot monitoring ជាដើម៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម