[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Volkswagen បានធ្វើការដាក់បង្ហាញចេញជាផ្លូវនៅរថយន្ត Volkswagen Tayron ស៊េរីឆ្នាំ ២០២៥ សម្រាប់នៅទីផ្សារសហរដ្ឋអាមេរិក រួមទាំងតំបន់អឺរ៉ុប ជាមួយតម្លៃលក់ខ្ទង់ ៤៩ ៨០០ ដុល្លារ ។
Volkswagen Tayron ផលិតឡើងនៅលើគ្រោងឆ្អឹង MQB Evo architecture ដំណើរការដោយម៉ាស៊ីន ៤ប្រភេទរួមមាន៖ ម៉ាស៊ីនសាំង, ម៉ាស៊ីនម៉ាស៊ូត, ម៉ាស៊ីនកូនកាត់ mild-hybrid និង plug-in hybrid គ្រប់ម៉ូដែលទាំងអស់ភ្ជាប់ដោយប្រអប់លេខអូតូ dual-clutch ។
សម្រាប់ការឌីស្សាញផ្នែកខាងក្រៅមានលក្ខណៈបែបស្ព័រ ដោយផ្នែកខាងមុខមានប៉ាណាមួយផ្ទាំងធំ ចង្កៀងមុខ-ក្រោយ LED អូសកាត់ពីផ្នែកម្ខាងទៅផ្នែកម្ខាង ព្រមទាំងថាសកង់ស្ព័រទំហំ ២០អ៉ីញជាដើម ។
ចំពោះនៅផ្នែកខាងក្នុងវិញ មានកុងទ័របង្ហាញព័ត៌មានឌីជីថលទំហំ ១០,២៥ អ៉ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ១៥អ៉ីញ អាចប្រើមុខងារ Apple CarPlay និង Android Auto ព្រមទាំងប្រព័ន្ធជំនួយការអ្នកបើកបរ ADAS ផងដែរ ៕