Volkswagen គិតចង់លក់ហ៊ុនខ្លះរបស់ Porsche ដើម្បីយកលុយបុកផែនការឡានអគ្គិសនី

Volkswagen Group ត្រូវបានគេរាយការណ៍ថាកំពុងតែពិចារណាដាក់លក់ភាគហ៊ុនរបស់ក្រុមហ៊ុន Porsche ដើម្បីបានដើមទុនកាន់តែច្រើនបន្ថែមទៀតសម្រាប់សម្រេចផែនការអភិវឌ្ឍន៍រថយន្តអគ្គិសនី និងផែនការផ្នែក Software នាពេលអនាគត។

Manager Magazin បាននិយាយថា VW Group អាចនឹងធ្វើការដាក់លក់ភាគហ៊ុនរបស់ Porsche ច្រើនបំផុតដល់ ២៥% ដែលមានតម្លៃប្រមាណ ២៤ ទៅ ៣០ពាន់លានដុល្លារ។ ប្រភពមិនបញ្ចេញឈ្មោះបានប្រាប់ Reuters ថាការពិចារណាបែបនេះពិតជាមានមែន ប៉ុន្តែមានភាគរយតិចដែលអាចក្លាយជាការពិត ហើយការដាក់លក់ភាគហ៊ុននេះរំពឹងថានឹងមិនអាចកើតមានឡើងក្នុងឆ្នាំ ២០២១ នេះឡើយ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

អ្នកវិភាគមួយចំនួនជឿជាក់ថាក្រុមហ៊ុន Porsche អាចមានតម្លៃរហូតដល់ខ្ទង់ ១២០ពាន់លានដុល្លារ ដែលតម្លៃនេះគឺខ្ពស់ជាងតម្លៃទីផ្សាររបស់ក្រុមហ៊ុន VW Group ដែលជាក្រុមហ៊ុនមេរបស់ Porsche ទៅទៀត៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម