Volkswagen ចង់លក់ម៉ាក Bugatti ទៅឲ្យក្រុមហ៊ុនមួយ

ផ្អែក​តាម​ការ​ចុះ​ផ្សាយ​របស់ Car Magazine បាន​ឲ្យ​ដឹង​ថា​សម្ព័ន្ធ Volkswagen Group បាន​សម្រេច​ចិត្ត​លក់​ម៉ាក​រថយន្ត​ Bugatti ទៅ​ឲ្យ​ក្រុមហ៊ុន​ផលិត​រថយន្ត​អគ្គិសនី​របស់​ក្រូអាត​ឈ្មោះ​ថា​ Rimac Automobili។

បើ​ផ្អែក​តាម​ប្រភព​ដែល​ជិត​ដិត​នឹង​រឿង​នេះ​បាន​បញ្ជាក់​ឲ្យ​ដឹង​ថា​ ការ​ជួញ​ដូរ​ត្រូវ​ទទួល​បាន​ការ​អនុញ្ញាត​ពី​សំណាក់​ថ្នាក់​ដឹក​នាំ​ VW Group កាល​ពី​សប្ដាហ៍​កន្លង​ទៅ ប៉ុន្តែ​ប្រធាន​ក្រុមប្រឹក្សាភិបាល​នៅ​មិន​ទាន់​បោះ​ត្រា​អនុញ្ញាត​នៅ​ឡើយ​ទេ។ ​​​ទោះ​បី​ជា​លក់​ចេញ​មែន ប៉ុន្តែ​មួយ​ផ្នែក​នៃ Bugatti នឹង​​ត្រូវ​មាន​ទំនាក់ទំនង​ជា​មួយ VW Group ​ដដែល ដោយ​សារ​ម៉ាក​ Porsche មាន​កាន់​កាប់​ភាគ​ហ៊ុន​ ១៥,៥% ក្នុង​ក្រុមហ៊ុន​ Rimac Automobili។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បញ្ជាក់​ដែរ​ថា​ ការ​ចុះ​ផ្សាយ​របស់ Car Magazine បាន​ឲ្យ​ដឹង​ថា​​ម៉ាក​រថយន្ត​ផ្សេង​ទៀត​ដែល​ជ្រក​ក្រោម​ដំបូល VW Group មាន​ដូច​ជា​ Lamborghini, SEAT, Italdesign និង Ducati ក៏​កំពុង​ស្ថិត​ក្រោម​ពិចារណា​លក់​ចេញ​ឲ្យ​ក្រុមហ៊ុន​ដទៃ​ផង​ដែរ៕​​

ផ្ទាំងផ្សាយពាណិជ្ជកម្ម