ក្រុមហ៊ុន Volkswagen បានប្រកាសចេញរថយន្ត SUV ខ្នាតតូចថ្មីបំផុតរបស់ខ្លួនជាផ្លូវការ ដោយហៅឈ្មោះថា Nivus។
រថយន្ត Volkswagen Nivus ប្រើគ្រោងឆ្អឹង MQB មានប្រវែង ៤,២៦៦មីល្លីម៉ែត្រ ទទឹង ១,៧៥៧មីល្លីម៉ែត្រ និង កម្ពស់ ១,៤៩៣មីល្លីម៉ែត្រ។
វាមានបំពាក់ចង្កៀងមុខ LED រាងស្លីម, យ៉ាន់ Alloy ទំហំ ១៧អ៊ីញ, កុងទ័រឌីជីថល Active Info Display ទំហំ ១០,២៥អ៊ីញ និងអេក្រង់ Touchscreen ទំហំ ១០អ៊ីញ ដែលអាចភ្ជាប់ជាមួយមុខងារ Android Auto និង Apple CarPlay ជាដើម។
Nivus ប្រភេទ Base Model បំពាក់ម៉ាស៊ីនសាំងចំណុះ ១,០លីត្រ TSI turbocharged ទំហំ ៣ស៊ីឡាំង មានកម្លាំង ១១៤សេះ ខណៈម៉ូដែល Nivus 200 TSI ប្រើម៉ាស៊ីនដូចគ្នា តែមានកម្លាំង ១២៦សេះ។ វាប្រើប្រអប់លេខអូតូ ៦វគ្គ និងប៉ុងមួយវិលកង់មុខ។
មុខងារសុវត្ថិភាពបំពាក់លើ SUV ខ្នាតតូចនេះ មានដូចជា Fatigue Detector, ESC, HHC, កាមេរ៉ាក្រោយ, Adaptive Cruise Control និង Autonomous Emergency Brake ជាដើម។ ចំពោះតម្លៃរបស់វា ក្រុមហ៊ុន Volkswagen នឹងប្រកាសនាពេលក្រោយ៕