Volkswagen ចេញឡាន Touareg Last Edition ដើម្បីលាម៉ាស៊ីន V8

Volkswagen នឹងឈប់ប្រើម៉ាស៊ីន V8 TDI លើរថយន្ត Touareg តទៅទៀត ដូច្នេះក្រុមហ៊ុនរថយន្តអាល្លឺម៉ង់មួយនេះ បានបញ្ចេញម៉ូដែលពិសេសមួយ ហៅថា Touareg V8 Last Edition។

ទោះជាយ៉ាងណា រថយន្ត SUV នេះនឹងត្រូវផលិតមានកំណត់ត្រឹមតែ ៤០០គ្រឿង និងសម្រាប់តែទីផ្សារប្រទេសអាល្លឺម៉ង់ប៉ុណ្ណោះ ដោយក្នុងមួយគ្រឿងមានតម្លសចាប់ពី ១២២ ៩០០ដុល្លារ ហើយនឹងមានលក់ចាប់ពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២០ តទៅ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្ត Touareg V8 Last Edition មានជម្រើសចំនួន ៦ពណ៌ គឺ Pure White, Malbec Red, Silicon Gray, Antimony Silver, Deep Black Pearl និង Oryx White Pearl។ វាបំពាក់ម៉ាស៊ីនម៉ាស៊ូតចំណុះ ៤,០លីត្រ twin-turbo V8 មានកម្លាំង ៤១៥សេះ ប្រើប្រអប់លេខអូតូ ៨វគ្គ និងប៉ុងពីរ 4Motion AWD។

SUV នេះអាចរត់ស្ទុះពីកុងទ័រ ០-១០០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេល ៤,៩វិនាទី ហើយមានល្បឿនអតិបរមា រហូតដល់ទៅ ២៥០គីឡូម៉ែត្រក្នុងមួយម៉ោង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម