Volkswagen ជាប់ជាម៉ាកឡានលក់ដាច់បំផុតនៅចក្រភពអង់គ្លេស ជាលើកដំបូងក្នុងប្រវត្តិសាស្រ្ត

[ទីផ្សាររថយន្តបរទេស] Volkswagen បាន​បញ្ចប់​ឆ្នាំ ២០២១ ជា​ម៉ាក​រថយន្ត​លក់​ដាច់​បំផុត​នៅ​ចក្រភព​អង់គ្លេស​ ជា​លើក​ដំបូង​មិន​ធ្លាប់​មាន ខណៈ Tesla Model 3 ជា​រថយន្ត​ថ្មី​ដែល​ពេញ​និយម​បំផុត​ទី២ ក្នុងប្រទេស ​បន្ទាប់​ពី Vauxhall (Opel) Corsa។

កាលពីឆ្នាំមុន ក្រុមហ៊ុនផលិតរថយន្តអាល្លឺម៉ង់ Volkswagen បានលក់រថយន្តដាច់ចំនួន ១៤៧ ៨២៦ គ្រឿងនៅទូទាំងចក្រភពអង់គ្លេស ដែលតំណាងឲ្យ ៨,៩៧ ភាគរយនៃទីផ្សាររថយន្តថ្មីសរុបរបស់អង់គ្លេស ដែលមានរថយន្តថ្មីចំនួន ១ ៦៤៧ ១៨១គ្រឿងត្រូវបានលក់។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Volkswagen ក៏​ជា​ក្រុមហ៊ុន​លក់​ដាច់​បំផុត​ដែរ ដោយ​វ៉ាដាច់ Audi ជា​ម៉ាក​លក់​ដាច់​បំផុត​ទី​២ ដែល​មាន​រថយន្ត ១១៧ ៩៥៣ គ្រឿង, BMW មាន ១១៦ ៥៧៧ គ្រឿង, Ford មាន ១១៦ ៣០៥ គ្រឿង និង Toyota មាន ១០០ ៨៩៥ គ្រឿង។

អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺ ការលក់របស់ក្រុមហ៊ុន Volkswagen បានធ្លាក់ចុះ ០,៣៦ ភាគរយពីឆ្នាំ ២០២០ នៅពេលដែលវាបានលក់រថយន្តចំនួន ១៤៨ ៣៣៨ គ្រឿង ប៉ុន្តែគូប្រជែងមួយចំនួនរបស់វា បានជួបប្រទះនឹងការធ្លាក់ចុះគួរឲ្យកត់សម្គាល់ដែរ។ ជាឧទាហរណ៍ ការលក់របស់ក្រុមហ៊ុន Ford បានធ្លាក់ចុះ ២៣,៨៧ ភាគរយ ធៀបនឹងរថយន្ត ១៥២ ៧៧៧គ្រឿង ដែលវាបានលក់នៅក្នុងឆ្នាំ ២០២០៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម