Volkswagen ថា VW ID.3 អាប់ឌែតថ្មីនឹងប្រើប្រាស់នូវអាគុយ LFP ហើយមានតម្លៃលក់ខ្ទង់ ១មុឺនដុល្លារ ប៉ុណ្ណោះ

[ទីផ្សារចិន] កាលពីពេលថ្មីៗនេះ ក្រុម​ហ៊ុនផលិតរថយន្ត Volkswagen ​បានប្រកាស​គ្រោងដាក់បង្ហាញ​ចេញជាផ្លូវការនូវរថយន្ត Volkswagen ID.3 អាប់ឌែតថ្មី ប្រើប្រាស់អាគុយ LFP ថ្មី នៅក្នុងទីផ្សារប្រទេសចិន ខណៈ Volkswagen ID.3 ប្រើប្រាស់អាគុយ NMC Battery មានតម្លៃលក់ចាប់ពី ១៥ ៣៧០ ដុល្លារ។

រថយន្តថ្មីនេះ មានប្រវែងតួខ្លួនសរុប ៤​ ២៦១ ម.ម ទទឹង ១ ៧៧៨ ម.ម កម្ពស់ ១ ៥៦៨ ម.ម និងប្រវែងគម្លាតកង់មុខ-ក្រោយ ២ ៧៦៥ ម.ម ដំណើរការដោយម៉ូទ័រអគ្គិសនីចំនួន​ ១ ប៉ុង១ RWD ទំហំ ១៦៧ សេះ ផ្គួបនឹងអាគុយ LFP ប៉ុន្តែព៌ត័មានលម្អិតខាងក្រុមហ៊ុនមិនទាន់ដាក់បង្ហាញចេញនៅឡើយទេ ប៉ុន្តែ Volkswagen ID.3 ប្រើប្រាស់អាគុយ NMC Battery ទំហំ ៥២,៨ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយខ្ទង់ ៤៥០ គីឡូម៉ែត្រ នៅពេលសាកថ្មពេញម្តង។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ទាក់ទងទៅនឹងការឌីស្សាញរូបរាងផ្នែកខាងក្រៅវិញ ទទួលបានការរចនាផ្នែកខាងមុខជាមួយប៉ាណាបិទជិត អបជាមួយចង្កៀងមុខ-ក្រោយ ប្រភេទ LED ដ៏ស្លីម និងប្រើប្រាស់នូវថាសកង់ស្ព័រទំហំ ១៨ និង ២០អ៊ីញ ជាមួយនឹងដៃទ្វារប្រទេស Flush-door ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម