Volkswagen នឹងឈប់ផលិតឡានមួយម៉ូដែលនេះនៅអាមេរិក ក្រោយស៊េរីឆ្នាំ២០២២

ក្រុមហ៊ុន Volkswagen of American បានប្រកាសឈប់ផលិតរថយន្ត Passat ហើយសម្រាប់ទីផ្សាររបស់ខ្លយន បន្ទាប់ពីស៊េរីឆ្នាំ២០២២។ ដើម្បីគោរពដល់ម៉ូដែលនេះ Volkswagen បានចេញម៉ូដែល Passat Limited Edition ឆ្នាំ២០២២ ផងដែរ។

រថយន្ត Volkswagen Passat Limited Editions ថ្មីនេះនឹងត្រូវផលិតត្រឹមតែ ១ ៩៧៣គ្រឿងប៉ុណ្ណោះ ដើម្បីអបអរសាទរដល់ឆ្នាំដំបូងនៃការបង្ហាញខ្លួនរបស់ Passat នៅអាមេរិក។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្ត Passat Limited Edition នឹងមានបំពាក់យ៉ាន់ ១៥កាំ ទំហំ ១៨អ៊ីញ ជាប្រភេទ aluminum-alloy និងគម្របកញ្ចក់ពណ៌ខ្មៅមកស្តង់ដារ ក៏ដូចជាចង្កៀងមុខ LED ជាមួយប្រព័ន្ធភ្លើង Advanced Front-Lighting System ទៀតផង។ ចំណែកឯផ្នែកខាងក្នុងវិញ វាក៏មានបំពាក់ស្លាកឡូហ្គូ “1 of 1973” ផងដែរ។

សូមបញ្ជាក់ថា រថយន្ត Volkswagen Passat Limited Editions ឆ្នាំ២០២២ នេះ នឹងត្រូវដាក់លក់ក្នុងតម្លៃចាប់ពី ៣០ ២៩៥ដុល្លារ នៅលើទីផ្សារសហរដ្ឋអាមេរិក៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម