Volkswagen នឹងបង្ហាញឡូហ្គោថ្មីនៅពាក់កណ្ដាលខែកញ្ញាខាងមុខ

ក្នុងកម្មវិធី Frankfurt Motor Show ដែល​នឹង​ធ្វើ​ឡើង​អំឡុង​ពាក់​កណ្ដាល​ខែ​កញ្ញា​ខាង​មុខ​នេះ ក្រុមហ៊ុន​រថយន្ត​យក្ស Volkswagen នឹង​បង្ហាញ​ចេញ​នូវ​​ឡូហ្គោ​ថ្មី ដែល​នឹង​ត្រូវ​​ប្រើ​នៅ​ទីតាំង ៧ ម៉ឺន​កន្លែង​លើ​ពិភពលោក (ប្ដូរ​ពី​ឡូហ្គោ​ចាស់​​មក​ប្រើ​ឡូហ្គោ​ថ្មី)។

ការ​សម្រេច​ចិត្ត​ផ្លាស់​ប្ដូរ​ឡូហ្គោ​​របស់​ក្រុមហ៊ុន​អាល្លឺម៉ង់ គឺ​ជា​ការ​ខិតខំ​របស់​​ក្រុមហ៊ុន​​ជា​ថ្មី​ម្ដង​ទៀត ដើម្បី​​ផ្លាស់​ប្ដូរ​ការ​គិត​របស់​អតិថិជន ក្រោយ​ពី​មាន​ការ​ប៉ះពាល់​អវិជ្ជមាន​ជុំវិញ​រឿង​អាស្រូវ​ Dieselgate។ ឡូហ្គោ​​ថ្មី​នឹង​​​តំណាង​ឲ្យ​សម័យកាល​ថ្មី​​សម្រាប់ Volkswagen និង​យុទ្ធសាស្ត្រ​ក្នុង​ការ​​ផ្លាស់​​​ប្ដូរ​របស់​ខ្លួន ដែល​នឹង​ផ្ដោត​សំខាន់​លើ​រថយន្ត​អគ្គិសនី និង​រថយន្ត​ត​ភ្ជាប់​គ្នា ជា​ដើម។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ក្រៅ​ពី​ការ​ប្រើ​ឡូហ្គោ​ថ្មី ក្រុមហ៊ុន​ក៏​នឹង​បង្ហាញ​នូវ​ពាក្យ​ស្លោក​ថ្មី​គឺ “News Volkswagen” ដែល​នឹង​ត្រូវ​ប្រើ​ក្នុង​ការ​ផ្សព្វផ្សាយ និង​កុងត្រា​រវាង​អតិថិជន​ផង​ដែរ៕​​​​​

ផ្ទាំងផ្សាយពាណិជ្ជកម្ម