[ទីផ្សារបរទេស] ថ្មីៗនេះក្រុមហ៊ុន Volkswagen បានបញ្ចេញនូវរថយន្ត Lamando Lស៊េរីឆ្នាំ ២០២២ ប្រភេទ C-Segment ដែលជាគូប្រជែងរបស់ HONDA CIVIC នៅក្នុងទីផ្សារប្រទេសចិន។
សម្រាប់រថយន្ត Volkswagen Lamando L មានទំហំប្រវែង ៤ ៧៨៤ មម, ទទឺង ១ ៨៣១, កម្ពស់ ១ ៤៦៩ មម និងប្រវែងកម្លាតកងមុខ-ក្រោយ ២ ៧៣១ មម។
ហើយរថយន្តនេះទទួលបានឌីហ្សាញស្រដៀងគ្នាទៅនឹង ID.4l ដោយប៉ាណាមុខធំ, ចង្កៀងមុខប្រភេទ Matrix LED, ចង្កៀងក្រោយ LED និងថាសកង់ស្ព័រទំហំ ១៧-១៨ អ៊ីញជាដើម។
ខណៈដែលផ្នែកខាងក្នុងត្រូវបានរចនាទ្បើងយ៉ាងប្រណិតជាមួយនឹងអេក្រង់បញ្ជាធំទំហំ ១០ អ៊ីញ ជាមួយនឹងប្រព័ន្ធ infotainment, រន្ធខ្យល់ ឬការគ្រប់គ្រង HVAC ក្បែរឧបករណ៍បំពងសំលេង Beat, ប៊ូតុង shift-by-Wire និងកន្លែងផ្ទុកឥវ៉ាន់ខាងក្រោយទំហំ ៥៤៥ លីត្រ។
រថយន្ត Volkswagen Lamando L ត្រូវបានបង្កើតទ្បើងដោយពឹងផ្អែកលើគ្រោងឆ្អឹង MQB Evo របស់ក្រុមហ៊ុន VW Group ដែលជាគ្រោងឆ្អឺងដូចគ្នាទៅនឹងរថយន្ត VW Golf , Audi A3, Skoda Octavia និង Seat Leon ផងដែរ។ ប៉ុន្តែផ្នែកខាងមុខគឺ MacPherson strut និងក្រោយប្រើប្រាស់ Multi-Link ។
ចំពោះថាមពលនៃរថយន្ត Volkswagen Lamando L ប្រើប្រាស់ម៉ាស៊ីនសាំងចំណុះ ១,៤លីត្រ TSI Turbo ទំហំ ៤ស៊ីទ្បាំង ផលិតកម្លាំង ១៥០សេះ និងកម្លាំងរមួល ២៥០ ញ៉ូតុនម៉ែត្រ ភ្ជាប់ជាមួយនឹងប្រអប់លេខអូតូ ៧វគ្គ DSG ដែលអាចបង្កើតល្បឿនពី 0-១០០ គីទ្បូម៉ែត្រក្នុងរយៈពេល ១ ម៉ោង ត្រឹមតែ ៨,៥ វិនាទីប៉ុណ្ណោះ។
គួរឱ្យដឹងថារថយន្ត Volkswagen Lamando L ស៊េរីឆ្នាំ ២០២២ មានជម្រើស ៤ ម៉ូឌែល តម្លៃចាប់ពី ២៥ ៣១៦ ដល់ ៣១ ៦៤៩ ដុល្លារសម្រាប់ទីផ្សារនៅក្នុងប្រទេសចិន៕