Volkswagen បញ្ចេញឡាន EV ថ្មីរបស់ខ្លួន ត្រៀមប្រកាសចេញជាផ្លូវការនៅក្នុងឆ្នាំ២០២៦ ខាងមុខនេះ!

ដើម្បីបំពេញតម្រូវការទីផ្សារពីមួយឆ្នាំទៅមួយឆ្នាំរបស់អតិថិជន ពេលនេះ ក្រុមហ៊ុនផលិតរថយន្ត Volkswagen បានធ្វើការដាក់បង្ហាញចេញនូវរថយន្តអគ្គិសនីថ្មី Volkswagen ID.UNYX 07 របស់ខ្លួនហើយ ដោយក្នុងនោះ នឹងធ្វើការប្រកាសចេញជាផ្លូវការនៅក្នុងឆ្នាំ២០២៦ ខាងមុខនេះ នៅក្នុងទីផ្សារប្រទេសចិន។

រថយន្តនេះ មានប្រវែងតួខ្លួនសរុប ៤ ៨៥៣ ម.ម ទទឹង ១ ៨៥២ ម.ម កម្ពស់ ១ ៥៦៦ ម.ម និងប្រវែងគម្លាតកង់មុខ-ក្រោយ ២ ៨២៦ ម.ម ។ សម្រាប់ផ្នែកថាមពលវិញ ក៏ទទួលបាននូវជម្រើសម៉ូទ័រអគ្គិសនីចំនួន ១ ដែលអាចផលិតកម្លាំងបានច្រើនដល់ ២២៨សេះ ព្រមទាំងអាគុយ lithium iron phosphate របស់ CATL ផងដែរ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ចំណែកការឌីស្សាញវិញ ក៏បានភ្ជាប់់មកជាមួយការរចនាថ្មី ក៏ដូចជាថាសកង់ទំហំ ២០អ៊ីញ និងប្រព័ន្ធជំនួយការអ្នកបើកបរកម្រិតខ្ពស់់ផងដែរ ខណៈព័ត៌មានលម្អិតផ្សេងៗទៀតវិញ មិនទាន់បង្ហាញចេញនៅឡើយទេ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម