Volkswagen បញ្ចេញឡានវ៉ែនថ្មី គូប្រជែងរបស់ Lexus LM

នៅ​ថ្ងៃ​ដំបូង​នៃ​កម្មវិធី​តាំង​បង្ហាញ​រថយន្ត​ Guangzhou Auto Show គេ​ឃើញ​ក្រុមហ៊ុន​ Volkswagen និង SAIC បង្ហាញ​ចេញ​រថយន្ត​វ៉ែន​ថ្មី​របស់​ពួក​គេ​​សម្រាប់​ទីផ្សារ​ប្រទេស​ចិន ដែល​ជា​ម៉ូដែល Viloran។

ការ​បង្ហាញ​ចេញ​រថយន្ត​វ៉ែន​ថ្មី​នេះ ក៏​ដោយ​សារ​រថយន្ត​ប្រភេទ​នេះ​នៅ​តែ​មាន​ប្រជាប្រិយភាព​ខ្លាំង​នៅ​ប្រទេស​ចិន ខុស​​ពី​ទីផ្សារ​ដទៃ​ទៀត ហើយ​រថយន្ត​ដែល VW មាន​មិន​អាច​ប្រជែង​នឹង​រថយន្ត​ប្រណីត​របស់​ក្រុមហ៊ុន Lexus និង Buick បាន​នោះ​ឡើយ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Vilora មាន​ប្រវែង ៥,៣ ម៉ែត្រ មាន​ទទឹង​ ២០០០ ម.ម និង​ប្រវែង​ពី​កង់​មុខ​ទៅ​កង់​ក្រោយ ៣១៨០ ម.ម។ វា​ប្រើ​ប្រាស់​គ្រោង​ឆ្អឹង​ MQB ដែល​ធ្វើ​ឲ្យ​មាន​ប្រវែង​វែង​ជាង​ម៉ូដែល VW Shran ប្រហែល​កន្លះ​ម៉ែត្រ។

រថយន្ត​វ៉ែន​នេះ​អាច​ផ្ដល់​ទំហំ​ធំ​ទូលាយ​សម្រាប់​អ្នក​ដំណើរ ៧ នាក់ ហើយ​កៅអី​ជួរ​ទីពីរ​មាន​​ផ្ដល់​នូវ​ផាសុកភាព​បាន​ខ្ពស់​ជាង​គេ ដោយសារ​ជា​កៅអី​ប្រភេទ Business-Class​​​ និង​មាន​កន្លែង​ដាក់​ជើង​ទូលាយ​ទៀត។ រថយន្ត Viloran ក៏​មាន​នូវ​ដំបូល​កញ្ចក់​ធំ, កាមេរ៉ា​មើល​ឃើញ​ជុំវិញ, មាន Adaptive Cruise Control, ជំនួយ​ការ​ពេល​ស្ទះ​ផ្លូវ និង​មុខងារ​ពិសេសៗ​ជា​ច្រើន​ទៀត។

Viloran រំពឹង​ថា​ប្រើ​ប្រាស់​ម៉ាស៊ីន TSI Turbo-Four បាន​មក​ពី​ត្រកូល​រថយន្ត​ EA8888 ដែល​មាន​ចំណុះ ២,០ លីត្រ កម្លាំង ២១៧ សេះ ភ្ជាប់​នឹង​ប្រអប់​លេខ​ ៧ វគ្គ។

Viloran នេះ​ដែរ​ជា​ម៉ូដែល​ដំបូង​របស់ SAIC Volkswagen ដែល​មាន​ប្រើ​ប្រាស់​ឡូហ្គោ​ថ្មី​របស់​ក្រុមហ៊ុន​អាល្លឺម៉ង់។ ការ​លក់​រថយន្ត​នេះ​នឹង​ចាប់​ផ្ដើម​នៅ​ដើម​ឆ្នាំ ២០២០ នៅ​ប្រទេស​ចិន ដោយ​មិន​ទាន់​បង្ហាញ​តម្លៃ​លក់​នៅ​ឡើយ៕​

ផ្ទាំងផ្សាយពាណិជ្ជកម្ម