Volkswagen អាចរកប្រាក់ចំណេញបានវិញ ដោយសារតម្រូវការនៅចិន

ក្រុមហ៊ុន Volkswagen Group អាច​ស្វែង​រក​ប្រាក់​ចំណេញ​បាន​វិញ​ក្នុង​ត្រីមាស​ទី​៣​ នៃ​ឆ្នាំ ២០២០ នេះ ក្រោយ​ពី​ជួប​ការ​ខាត​បង់​អស់​ប្រមាណ ១,៩៨​ពាន់​លាន​ដុល្លារ​ ក្នុង​ត្រីមាស​ទី​២​ ដោយ​សារ​ការ​ផ្ទុះ​នូវ​ជំងឺ​កូវីដ​១៩។

ក្នុង​ត្រីមាស​ទី​បី​នៃ​ឆ្នាំ ២០២០ នេះ VW Group អាច​រក​ប្រាក់​ចំណូល​បាន​សរុប​ប្រមាណ​ជាង ២៩​ពាន់​លាន​ដុល្លារ ដែល​ក្នុង​នោះ​មាន​ប្រាក់​ចំណេញ​ប្រមាណ​ ៣,៧៨​ពាន់​លាន​ដុល្លារ​។ ប្រាក់​ចំណេញ​មាន​ការ​ធ្លាក់​ចុះ​បើ​ប្រៀប​នឹង​ត្រីមាស​ទី​បី​នៃ​ឆ្នាំ ២០១៩ ដែល​មាន​ចំនួន​​ប្រមាណ ៥,៦៩​ពាន់​លាន​ដុល្លារ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ការ​អាច​ស្វែង​រក​ប្រាក់​ចំណេញ​បាន​នេះ​ក៏​ដោយ​សារ​ការ​កើន​ឡើង​នូវ​​តម្រូវ​ការ​សម្រាប់​រថយន្ត​ប្រណីត​ដូច​ជា​ម៉ាក Audi និង​ម៉ាក Porsche ក្នុង​ប្រទេស​ចិន រួម​ជា​មួយ​វិធានការ​កាត់​បន្ថយ​ចំណាយ​ដែល​ក្រុមហ៊ុន​បាន​អនុវត្តន៍​បន្ទាប់​ពី​ផ្ទុះ​ជំងឺ​កូវីដ​១៩៕

 

ផ្ទាំងផ្សាយពាណិជ្ជកម្ម