រថយន្ត Volkswagon Arteon និង Arteon Shooting Brake ស៊េរីឆ្នាំ២០២១ ឥឡូវនេះមានជម្រើសម៉ាស៊ីន eHybrid (Plug-in Hybrid) ហើយ ដើម្បីជួយសន្សំសំចៃកាន់តែខ្លាំង ក្នុងការបើកបរប្រចាំថ្ងៃ។
រថយន្ត Volkswagon Arteon eHybrid នេះ បំពាក់ម៉ាស៊ីនចំណុះ ១,៤លីត្រ TSI និងម៉ូទ័រអគ្គិសនីមួយ មានកម្លាំងសរុប ២១៨សេះ។ វាអាចដំណើរការដោយថាមពលអគ្គិសនីសុទ្ធបានចម្ងាយ ៥៩គីឡូម៉ែត្រ សម្រាប់ម៉ូដែល Arteon និង ៥៧គីឡូម៉ែត្រ សម្រាប់ម៉ូដែល Arteon Shooting Brake។
ថ្វីបើវាជាប្រភេទសាកភ្លើង ប៉ុន្តែអាចរត់ស្ទុះបានលឿនគួរសម ដោយពីកុងទ័រ ០-១០០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេល ៧,៨វិនាទី ហើយមានល្បឿនអតិបរមា ២២២គីឡូម៉ែត្រក្នុងមួយម៉ោង។
គួរឲ្យដឹងថា រថយន្ត Volkswagon Arteon អាចនឹងធ្វើដំណើរបានដល់ចម្ងាយសរុប ៩០០គីឡូម៉ែត្រ នៅពេលចាក់សាំងមួយពេញ និងសាកភ្លើងមួយពេញ។ វានឹងត្រូវដាក់លក់ក្នុងតម្លស ៥១ ០០០អឺរ៉ូ ឬ ៦០ ៧៤០ដុល្លារ និង ៥១ ៩០០អឺរ៉ូ ឬ ៦១ ៨០០ដុល្លារ សម្រាប់ទីផ្សារប្រទេសអាល្លឺម៉ង់៕