ក្រុមហ៊ុន Volkswagon បានបញ្ចេញរថយន្តម៉ូដែល Arteon ស៊េរីឆ្នាំ២០២១ ប្រភេទគូទហើមថ្មីហៅថា Arteon Shooting Brake។
រថយន្ត Volkswagon Arteon Shooting Brake ថ្មីនេះ មានការឌីហ្សាញផ្នែកខាងក្រោយ ខុសពីម៉ូដែល Arteon ធម្មតា ហើយក៏បានអាប់ដេតផ្នែកខាងមុខផងដែរ។ ក្រៅពីនោះ វាមានបន្ថែមរបាំងប្លាស្ទិចការពារផុកលើកង់ , កាងផ្នែកចំហៀង និងកាងខាងក្រោយ ព្រមទាំងមានកម្ពស់ឈរផុតពីដីខ្ពស់ជាងមុនទៀតផង។
បន្ថែមពីនោះវាមានបំពាក់ចង្កៀង LED, ដំបូលកញ្ចក់វែង Panoramic Roof, កញ្ចក់ពណ៌ខ្មៅ និង យ៉ាន់ដល់ទំហំ ១៩អ៊ីញ។
រថយន្តនេះនឹងបន្តប្រើម៉ាស៊ីនសាំងដដែល គឺ ចំណុះ ២,០លីត្រ turbocharged ទំហំ ៤ស៊ីឡាំង កម្លាំង ១៨៦សេះ សម្រាប់ម៉ូដែល 330 TSI និង ២២០សេះ សម្រាប់ 380 TSI៕