Volkwagen លក់រថយន្តអគ្គិសនីត្រកូល ID បានដល់ ៥០០ ០០០ គ្រឿងលឿនជាងការគ្រោងទុក

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Volkswagen បានចែកចាយរថយន្តចំនួន ៥០០​ ០០០ គ្រឿងពីត្រកូល ID របស់ខ្លួននៃរថយន្តអគ្គិសនីនៅទូទាំងពិភពលោកចាប់តាំងពីម៉ូដែល ID.3 ដំបូងត្រូវបានប្រគល់ដល់ដៃតិថិជននៅក្នុងខែតុលាឆ្នាំ ២០២០ ។

ក្រុមហ៊ុនផលិតរថយន្តបានឈានដល់ដំណាក់កាលផលិតកម្មនេះ ១ឆ្នាំលឿនជាងការគ្រោងទុក បើទោះបីជាស្ថានភាពផ្គត់ផ្គង់មានភាពតានតឹងជាបន្តបន្ទាប់ក៏ដោយ។ ក្រុមហ៊ុននិយាយថា ខ្លួនកំពុងស្ថិតនៅលើផ្លូវជាមួយនឹងការផ្តល់អគ្គិសនីរបស់ខ្លួន និងការផ្តល់នៅត្រកូល ID ជារថយន្តអគ្គិសនីរួមមាន ID.3, ID.4, ID.5 និង ID.6 ហើយបញ្ជាក់ថារថយន្តអគ្គសិនីរបស់ VW ត្រូវបានទទួលយ៉ាងល្អពីអតិថិជន។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ទន្ទឹមនឹងនេះ តំណាងក្រុមហ៊ុនបានបន្ថែមថា ការបញ្ជាទិញតាមធនាគារនៅក្រុមហ៊ុន Volkswagen នៅតែមានកម្រិតខ្ពស់ ហើយក្រុមហ៊ុនកំពុងខិតខំប្រឹងប្រែងឲ្យអស់ពីសមត្ថភាពដើម្បីប្រគល់រថយន្តដល់អតិថិជនឲ្យបានទាន់ពេលវេលា។

គួរឲ្យដឹងថា ចាប់ពីឆ្នាំ ២០៣៣ ក្រុមហ៊ុន Volkswagen នឹងផលិតតែរថយន្តអគ្គិសនីនៅអឺរ៉ុបប៉ុណ្ណោះ។ នៅឆ្នាំ ២០៣០ រថយន្តអគ្គិសនីសុទ្ធត្រូវបានគេរំពឹងថានឹងមានយ៉ាងហោចណាស់ ៧០% នៃការលក់រថយន្តរបស់ក្រុមហ៊ុន VW នៅអឺរ៉ុប។ នៅសហរដ្ឋអាមេរិក និងចិន ក្រុមហ៊ុនកំពុងកំណត់គោលដៅលើចំណែករថយន្តអគ្គិសនីលើសពី ៥០% សម្រាប់រយៈពេលដូចគ្នានេះ។

មិនត្រឹមតែប៉ុណ្ណោះ នៅឆ្នាំ ២០២៦ ក្រុមហ៊ុន Volkswagen គ្រោងនឹងបញ្ចេញរថយន្តអគ្គិសនីថ្មីចំនួន ១០ ម៉ូដែល រួមទាំងការកែមុខមាត់ថ្មីនៅលើរថយន្តដែលមានស្រាប់ផងដែរ។ ក្រុមហ៊ុនផលិតរថយន្តរំពឹងថានឹងមានផលប័ត្រ EVs ដ៏ធំទូលាយបំផុតនៅក្នុងឧស្សាហកម្មរថយន្ត ចាប់ពីរថយន្តកម្រិតដំបូង ជាមួយនឹងតម្លៃគោលដៅក្រោម ២៥ ៨១០ ដុល្លាររហូតដល់ម៉ូដែលខ្ពស់បំផុត Aero B sedan ។

ជាមួយនឹង e-Up រថយន្តអគ្គិសនី Volkswagen ទាំងអស់ដែលដាក់លក់នាពេលបច្ចុប្បន្នត្រូវបានផលិតឡើងនៅលើគ្រោងឆ្អឹង MEB platform សម្រាប់រថយន្ត ID 3, ID 4, ID 5, ID 6 (សម្រាប់តែប្រទេសចិន) និង ID Buzz ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម