Volvo ក្លាយជាក្រុមហ៊ុនផលិតរថយន្តដំបូងគេ ទទួលបានចំណាត់ថ្នាក់សុវត្ថិភាពខ្ពស់បំផុត គ្រប់ម៉ូឌែលរថយន្តរបស់ខ្លួន

រថយន្តអគ្គិសនីខ្នាតតូចដំបូងគេរបស់ Volvo XC40 បានទទួលបានចំណាត់ថ្នាក់សុវត្ថិភាព ក្លាយជាម៉ូឌែលរថយន្តទី១០ របស់ក្រុមហ៊ុន Volvo ដែលត្រូវបានផ្តល់រង្វាន់ Top Safety Picks Plus នៅក្នុងខែកុម្ភៈ និងទទួលបានការសរសើរកាលពីខែមីនាសម្រាប់រថយន្ត Volvo ចំនួន ៥ម៉ូឌែលផ្សេងទៀត ។

វាក៏បន្ថែមកំណត់ត្រារបស់ Volvo ដែលទទួលបានច្រើនជាងគេសម្រាប់រង្វាន់ Top Safety Picks Plus ក្នុងរយ:ពេលមួយឆ្នាំ។ យីហោដែលត្រូវបានគេស្គាល់ថាមានសុវត្ថិភាពខ្ពស់ បានទទួលបានពានរង្វាន់ជាច្រើនជាងយីហោផ្សេងទៀតក្នុងរយៈពេលមួយឆ្នាំ ចាប់តាំងពី IIHS បានចាប់ផ្តើមប្រគល់រង្វាន់ដល់រថយន្តនៅឆ្នាំ ២០១៣ ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ដើម្បីទទួលបាន Top Safety Pick Plus រថយន្តមិនគ្រាន់តែទទួលបានចំណាត់ថ្នាក់ការធ្វើតេស្តដ៏ល្អតែប៉ុណ្ណោះទេ។ រថយន្តត្រូវតែមានបច្ចេកវិទ្យាសុវត្ថិភាពទំនើប ដូចជាការព្រមានពីការប៉ះទង្គិច(Collision Warnings)ជាដើម។ ដោយចក្ខុវិស័យរបស់ក្រុមហ៊ុន Volvo គឺថាគ្មាននរណាម្នាក់នឹងរងរបួសធ្ងន់ ឬត្រូវស្លាប់នៅក្នុងរថយន្តណាមួយឡើយ។

សម្រាប់រថយន្តបានទទួលបានពានរង្វាន់ Top Safety Picks Plus បន្ថែមពី IIHS គិតត្រឹមថ្ងៃទី ៣១ ខែមីនាឆ្នាំ ២០២១នេះរួមមាន៖ Volvo S90, Volvo S90 Recharge, Volvo V90, Volvo V90 Cross Country និងVolvo V60 Cross Country។

រីឯរថយន្តដែលទទួលបានពានរង្វាន់ Top Safety Picks Plus នៅខែកុម្ភះរួមមាន៖ Volvo S60, Volvo S60 Recharge, Volvo V60, Volvo V60 Recharge, Volvo XC40, Volvo XC60, Volvo XC60 Recharge, Volvo XC90 និងVolvo XC90 Recharge៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម