Volvo គ្រោងនឹង​បញ្ចេញ​រថយន្ត​អគ្គិសនីសុទ្ធ​ចំនួន ៥ ទៀត​នា​ពេល​អនាគត

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Volvo បានធ្វើសន្និសីទនៅទីក្រុង Miami កាលពីថ្ងៃពុធ ហើយបានប្រាប់អ្នកចូលរួមប្រហែល ៨០០ នាក់អំពីផែនការរបស់ខ្លួននាពេលអនាគត ដែលរួមមានរថយន្តអគ្គិសនីថ្មីចំនួន ៧គ្រឿង ដែលប្រាំគ្រឿងនឹងប្រើអគ្គិសនីសុទ្ធ។

ថ្លែងទៅកាន់គេហទំព័រ Autonews បាននិយាយថា ពួកគេមានគម្រោងជាច្រើនរបស់ម៉ាកយីហោ ហើយពួកគេផ្តោតលើរថយន្តដែលដំណើរការដោយថាមពលអគ្គិសនីនៅត្រឹមឆ្នាំ ២០៣០។ ក្នុងនោះ ផលិតផលអគ្គិសនីដំបូងបង្អស់គួរតែស្រដៀងទៅនឹងគំរូ Concept Recharge ដែលបានបង្ហាញនៅឆ្នាំ ២០២១ ហើយចាប់ផ្តើមផលិតកម្មនៅឆ្នាំ ២០២៣ ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

យោងតាមប្រភព Volvo បានប្រាប់អ្នកចែកចាយថា ពួកគេសង្ឃឹមថាការលក់រថយន្តប្រភេទ SUV នេះចំនួន ២០,០០០ គ្រឿងក្នុងមួយឆ្នាំៗ។ នោះគ្រាន់តែជាផ្នែកនៃរថយន្តអគ្គិសនី ទោះបីជាក្រុមហ៊ុន Volvo មានរថយន្តប្រភេទ Crossover មួយផ្សេងទៀតដែលត្រូវបានគេស្គាល់ថា V546 ដែលពួកគេសង្ឃឹមថានឹងលក់បានចំនួន ១០០,០០០ គ្រឿងជារៀងរាល់ឆ្នាំ។

ក្រុមហ៊ុន Volvo ក៏​បាន​បង្ហាញ​ផង​ដែរ​ថា រថយន្តអគ្គិសនីសុទ្ធ XC60 និង​រថយន្ត​ថ្មី XC40 គឺ​ត្រៀមនឹង​បង្ហាញ​ខ្លួន​ក្នុង​ពេល​ឆាប់​ៗ​នេះ​។ លើសពីនេះទៅទៀត ក៏បានបង្ហាញនៅម៉ូដែលរចនាឡើងវិញនៃ S90 និង XC90 plug-in hybrids ផងដែរ។ ដើម្បីសម្រេចនូវផែនការថ្មីទាំងអស់នេះ ក្រុមហ៊ុន Volvo នឹងប្រើប្រាស់ “ផែនការជួលប្រកបដោយមហិច្ឆតា” ដែលត្រូវការ ពីព្រោះរោងចក្រផលិតនៅរដ្ឋ South Carolina បច្ចុប្បន្នដំណើរការបានល្អតិចជាងសមត្ថភាពប្រចាំឆ្នាំរបស់ខ្លួន។

ជាមួយគ្នានេះ Volvo ក៏បានបន្ថែមនៅបច្ចេកវិទ្យាបើកបរ “Hands-free, eyes-off” Ride Pilot នាពេលខាងមុខ។ ប្រព័ន្ធនេះប្រើប្រាស់ឧបករណ៍ចាប់សញ្ញាច្រើនជាង ២៥ រួមទាំង LiDAR និង ultrasonic ដើម្បីជួយឲ្យ AI ស្គាល់ជុំវិញខ្លួនរបស់គេ។ ដោយស្ថិតក្នុងការសាកល្បងនៅឆ្នាំនេះនៅរដ្ឋ California ហើយយើងរំពឹងថានឹងឃើញលក្ខណៈពិសេសដែលផ្តល់ជូនជាលើកដំបូងនៅលើរថយន្ត SUV អគ្គិសនីនាពេលខាងមុខ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម