Volvo ចង់ក្លាយជាម៉ាកផលិតតែឡានអគ្គិសនីសុទ្ធត្រឹមឆ្នាំ ២០៣០

ផ្អែក​តាម​ការ​លើក​ឡើង​របស់​លោក Hakan Samuelsson នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ Volvo បាន​ឲ្យ​ដឹង​ថា​ក្រុមហ៊ុន​បាន​ដាក់​គោលដៅ​ចង់​ក្លាយ​ជា​ម៉ាក​​ដែល​ផលិត​តែ​រថយន្ត​អគ្គិសនី​សុទ្ធ​នៅ​ក្នុង​រយៈពេល​១០​ឆ្នាំ​ទៀត។

Volvo ធ្លាប់​បាន​និយាយ​អំពី​គោលដៅ​មួយ​របស់​ខ្លួន​គឺ​ចង់​ឲ្យ​រថយន្ត​ដែល​លក់​ចេញ​លើ​ទីផ្សារ​សកល​ មាន​ពាក់​កណ្ដាល​គឺ​ជា​រថយន្ត​ដែល​ប្រើ​ប្រាស់​អគ្គិសនី​សុទ្ធ ដែល​ចង់​សម្រេច​ឲ្យ​បាន​ត្រឹម​ឆ្នាំ ២០២៥។ ប៉ុន្តែ​ពេល​នោះ​​ក្រុមហ៊ុន​មិន​បាន​ប្រាប់​អំពី​ពេល​វេលា​បញ្ឈប់​ការ​ផលិត​រថយន្ត​ដើរ​ដោយ​ចំហេះ​ប្រេង​ឥន្ធនៈ​នោះ​ទេ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

យ៉ាងណាក្ដី​លោក​ Hakan ទើប​បាន​និយាយ​ប្រាប់​សារព័ត៌មាន​ Financial Times កាល​ពី​ថ្មីៗ​នេះ​ថា​ខ្លួន​នឹង​​​​ប្ដេជ្ញា​ប្រែ​មុខ​មាត់​ទៅ​ជា​ក្រុមហ៊ុន​​ផលិត​រថយន្ត​អគ្គិសនី​សុទ្ធ​ឲ្យ​បាន​ត្រឹម​ឆ្នាំ ២០៣០។ គួរ​ដឹង​ថា​បច្ចុប្បន្ន​នេះ​ក្នុង​ចំណោម​រថយន្ត​ជា​ច្រើន​ម៉ូដែល​ដែល​លក់​លើ​ទីផ្សារ Volvo មាន​រថយន្ត​ប្រើ​ថាមពល​អគ្គិសនី​សុទ្ធ​ត្រឹម​មួយ​ម៉ូដែល​ប៉ុណ្ណោះ​គឺ​ម៉ូដែល XC40 Recharge៕​​

ផ្ទាំងផ្សាយពាណិជ្ជកម្ម