ការជួយសង្គ្រោះនៅរយៈពេលដំបូងនៃហេតុការណ៌គ្រោះថ្នាក់ធ្ងន់ធ្ងរមួយ គឺជាដំណាក់កាលស្លាប់រស់ នៃការជួយសង្គ្រោះជនរងគ្រោះអោយនៅមានជីវិត។ ជាពិសេស គ្រោះថ្នាក់ដែលបណ្តាលមកពីការបុកធន់ធ្ងរវាងរថយន្ត វាមានការពិបាកខ្លាំង និងប្រើប្រាស់រយៈពេលយូរដើម្បីការជួយសង្គ្រោះ ហើយអាចនឹងមិនអាចជួយស្រោចស្រង់អាយុជីវិតបានក៏ថាបាន។ ហេតុនេះហើយ ក្រុមហ៊ុន Volvo បានធ្វើការទម្លាក់រថយន្តចំនួន ១០គ្រឿង ពីរថយន្តស្ទូចមួយគ្រឿងដែលមានកម្ពស់ពីដី ៣០ ម៉ែត្រ ដើម្បីធ្វើការសាកល្បងយ៉ាងពិសេសដល់ក្រុមអ្នកសង្គ្រោះ ធ្វើការសិក្សា វិភាគ និងការសង្គ្រោះដ៏មានប្រសិទ្ធភាពទៅលើរថយន្តទំនើបទាំងនោះ។
នេះគឺជាលើកដំបូង ដែលក្រុមហ៊ុនផលិតរថយន្តស៊ុយអ៊ែតនេះ បានធ្វើការតេស្តបែបនេះ ហើយ ការតេស្តនេះ គឺដើម្បីចង់ដឹងពីកម្លាំងនៃការប៉ះទង្គិចធ្ងន់ធ្ងរ នៅពេលការបើកបរក្នុងល្បឿនលឿន។ រាល់ព័ត៌មាន និងរបាយការណ៌ទាំងអស់នឹងត្រូវបានចែកចាយដោយឥតគិតថ្លៃសម្រាប់ក្រុមសង្គ្រោះ នៅប្រទេសស៊ុយអែត និងអាចសម្រាប់ពិភពលោកផងដែរ។
យោងតាមលោក Håkan Gustafson អ្នកស៊ើបអង្កេតជាន់ខ្ពស់ ជាមួយក្រុមស្រាវជ្រាវគ្រោះថ្នាក់ចរាចរណ៍រថយន្ត Volvo បានឱ្យដឹងថា ក្រុមហ៊ុន Volvo បានធ្វើការយ៉ាងជិតស្និទ្ធជាមួយភ្នាក់ងារជួយសង្គ្រោះស៊ុយអែត អស់រយៈពេលជាច្រើនឆ្នាំ។ លោកបានបន្ថែមថា“ ពីព្រោះយើងមានគោលដៅតែមួយគឺ ផ្លូវដែលមានសុវត្ថិភាពសម្រាប់គ្រប់គ្នា” ។
ទស្សនាវីដេអូខាងក្រោម