Volvo នឹងបញ្ចប់ជីវិតរថយន្តប្រភេទ sedan របស់ខ្លួននៅសហរដ្ឋអាមេរិកបន្ទាប់ពីដាច់ខែនេះ

[បរទេស] បន្ទាប់ពីអស់រយៈពេល ២៤ឆ្នាំក្នុងការបង្ហាញខ្លួន ខណៈពេលនេះ ក្រុមហ៊ុនផលិតរថយន្ត Volvo នឹងធ្វើការបញ្ឈប់ការផលិតជាផ្លូវការនៅរថយន្ត Volvo S60 ប្រភេទ sedan នៅឯសហរដ្ឋអាមេរិកបន្ទាប់ដាច់ខែមិថុនា ឆ្នាំ ២០២៤ នេះ។

ក្នុងនោះ ក្រុមហ៊ុនផលិតរថយន្តរបស់ប្រទេសស៊ុយអែត នឹងផ្តោតលើការផលិតរថយន្តអគ្គិសនីសុទ្ធថ្មី EX90 SUV ជំនួសវិញ ដែលត្រូវរំពឹងថាផលិតនៅលើគ្រោងឆ្អឹង SPA2 platform ជាមួយអាគុយទំហំ ១១១ គីឡូវ៉ាត់ម៉ោង ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

គួរឲ្យដឹងថា Volvo S60 មានការលក់កើនឡើងរហូតដល់ទៅ ២៨១ ភាគរយកាលពីខែឧសភា ឆ្នាំ ២០២៤ នៅទីផ្សារសហរដ្ឋអាមេរិក តែនៅតែមិនទាន់គ្រប់គ្រាន់សម្រាប់ក្រុមហ៊ុនផលិតរថយន្ត Volvo នេះទេ ។ ទោះយ៉ាងណាក៏ដោយ រថយន្ត Volvo S60 នៅតែបន្តលក់ក្នុងប្រទេសចិន និងអូស្ត្រាលីផងដែរ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម