Volvo នឹងលក់តែរថយន្តអគ្គិសនីប៉ុណ្ណោះ សម្រាប់ម៉ូដែលឆ្នាំ ២០២៣ នៅទីផ្សារសហរដ្ឋអាមេរិក

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Volvo នឹងចាប់ផ្តើមលក់តែម៉ូដែលអគ្គិសនីជាមួយនឹងម៉ូដែលឆ្នាំ ២០២៣ ទាំងអស់ នៅក្នុងសហរដ្ឋអាមេរិកដែលជាផ្នែកមួយនៃផែនការរបស់ខ្លួនក្នុងការផ្តល់ជូននៅប្រភេទរថយន្តអគ្គិសនីត្រឹមឆ្នាំ ២០៣០។

សម្រាប់ពេលនេះ រថយន្តម៉ាស៊ីនចំហេះខាងក្នុងនៅតែមានតួនាទីសម្រាប់ក្រុមហ៊ុន ដោយអតិថិជន​នឹង​មាន​ជម្រើស​​ម៉ាស៊ីន​អគ្គិសនីសុទ្ធ mild hybrid ឬ​ plug-in hybrid ប៉ុន្តែ​សម្រាប់​តែម៉ាស៊ីន​សាំង​ប៉ុណ្ណោះ​។ រាល់រថយន្ត Volvo ដែលមិនទាន់ប្រើអគ្គិសនីទាំងអស់ រួមទាំង XC90, XC40 និង V60 ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

គួរឲ្យដឹងថា​ នៅក្នុងត្រកូល Volvo ទាំងអស់កំពុងធ្វើការអាប់ឌេតនៅរចនាប័ទ្ម និងបន្ថែមលក្ខណៈពិសេសរួមាន ពណ៌ថ្មី ថាសកង់ថ្មី និងជម្រើសខាងក្នុងថ្មី ដូចជាគ្រឿងពូកស្បែកថ្មីជាដើម។ ក្នុងនោះ ម៉ូដែល S60, V60, និង V60 Cross Country នីមួយៗទទួលបានរចនាបថផ្នែកខាងក្រៅថ្មីដែលមើលឃើញការផ្លាស់ប្តូរទាំងប៉ាណាខាងមុខ និងកាងខាងក្រោយផងដែរ។

លើសពីនេះ ក្រុមហ៊ុន Volvo បានប្រកាសថា ម៉ូដែលឆ្នាំ ២០២៣ ទាំងអស់នឹងដឹកជញ្ជូនជាមួយ Google built-in ស្រដៀងទៅនឹង Android Auto អាចប្រើអេក្រង់កំសាន្តថ្មីនឹងអនុញ្ញាតឲ្យម្ចាស់បញ្ចូលឧបករណ៍ផ្ទាល់ខ្លួនរបស់ពួកគេជាមួយនឹងរថយន្តកាន់តែរលូន។ លើសពីនេះ វានឹងផ្តល់ជូននៅមុខងាររុករក និងបញ្ជាដោយសំឡេងដូចគ្នាដែលមាននៅលើឧបករណ៍ Android ចុងក្រោយបំផុត ខណៈដែលមុខងារ future over-the-air update នឹងត្រូវបានបន្ថែមនៅពេលណាមួយផងដែរ។

ក្នុងនោះ ក្រុមហ៊ុន Volvo បានរាយការណ៍ថា ការលក់ប្រហែល ៣៨% នៅក្នុងខែមេសា គឺជារថយន្តអគ្គិសនី ដែលកើនឡើង ១៨,៧%​។ ទន្ទឹមនឹងនោះ ចំនួនការលក់សរុបគឺមានការធ្លាក់ចុះ ចាប់ពីខែមករាដល់ខែមេសា និងបានធ្លាក់ចុះជាសាកលក្នុងការលក់សរុបចំនួន ២១,៣%។ ជាការពិត ខែមេសា ជាការចាប់ផ្តើមដ៏លំបាកជាមួយនឹងការលក់ធ្លាក់ចុះ ២៤,៨% បើប្រៀបធៀបទៅនឹងខែដូចគ្នាក្នុងឆ្នាំ ២០២១។ ឥឡូវនេះ យើងនឹងត្រូវរង់ចាំមើលពីរបៀបដែលក្រុមហ៊ុននេះគ្រប់គ្រងខែដែលនៅសល់នៃឆ្នាំ នៅពេលដែលពួកគេផ្លាស់ប្តូរទៅកាន់ម៉ូដែលឆ្នាំ ២០២៣៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម