Volvo បញ្ចេញម៉ូដែលថ្មី ប្រភេទ PHEV អត់សាំងក៏អាចជិះបាន ២០០គីឡូម៉ែត្រ នៅទីផ្សារប្រទេសចិន

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Volvo បានធ្វើការដាក់បង្ហាញចេញនៅរថយន្ត Volvo XC70 ស៊េរីថ្មីចុងក្រោយ ប្រភេទ mid-size SUV ប្រើថាមពល PHEV ផលិតឡើងសម្រាប់ផ្តោតនៅទីផ្សាប្រទេសចិន គ្រោងនឹងចេញលក់ជាផ្លូវការនឹងធ្វើឡើងនៅចុងឆ្នាំ ២០២៥ ខណៈតម្លៃក្រុមហ៊ុនមិនទាន់បង្ហាញទេ ។

Volvo XC70 ត្រូវបានផលិតឡើងនៅលើគ្រោងឆ្អឹង SMA platform សម្រាប់ថាមពលម៉ាស៊ីន មិនមានព័ត៌មានបង្ហាញទេ ប៉ុន្តែរំពឹថា អាចបើកបរបានចម្ងាយខ្ទង់ ២០០ គីឡូម៉ែត្រដោយប្រើថាមពលអគ្គិសនីសុទ្ធ ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

សម្រាប់រូបរាង និងការឌីស្សាញផ្នែកខាងក្រៅរបស់រថយន្តនេះ មានភាពទាន់សម័យ ដោយផ្នែកខាងមុខមានរន្ធខ្យល់ទំហំធំ ចំណែកចង្កៀងមុខលេងការឌីស្សាញរាងជាញញួរ ឬហៅថា Hammer headlight ប្រភេទ Matrix-LED ដែលជាអត្តសញ្ញាណរបស់ Volvo ព្រមទាំងប្រើប្រាស់នីថាសកង់ស្ព័រ និងចង្កៀងក្រោយប្រភេទ LED រាងស្លីមឌីស្សាញរាងបញ្ឈរ ។ ចំពោះនៅផ្នែកខាងក្នុង ក៏មិនទាន់មានព័ត៌មានលម្អិតបង្ហាញដែរ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម