[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Volvo បានធ្វើការដាក់បញ្ចេញវីដេអូ Teaser ជាមួយរួបភាពប៉ាតង់ថ្មីមួយនៃរថយន្ត Volvo EX30 ប្រភេទ SUV អគ្គិសនីតូច ដោយបង្ហាញនៅរូបរាងកាន់តែច្បាស់ មុខពេលបង្ហាញជាផ្លូវការនៅថ្ងៃទី ៧ ខែមិថុនា ឆ្នាំ ២០២៣ ខាងមុខនេះ។
គួរឲ្យដឹងដថា រថយន្តអគ្គិសនីខ្នាតតូចនេះ ត្រូវបានដាក់បញ្ចេញ teaser ជាលើកដំបូងនៅខែវិច្ឆិកា ឆ្នាំ ២០២២ រួមជាមួយនឹងរថយន្តអគ្គិសនី Volvo EX90 ។ ជាមួយគ្នានេះ រថយន្តអគ្គិសនីនេះ ត្រូវបានគេរំពឺងថា នឹងមានការរចនាស្រដៀងគ្នាទៅនឹងរថយន្តអគ្គិសនី Volvo EX90 ផងដែរ ។
លើសពីនេះ រូបភាពប៉ាតង់នៃការរចនាផ្នែកខាងក្រៅរបស់ Volvo EX30 បានបង្ហាញនៅលើអ៊ីនធឺណិត ដោយផ្តល់នៅរូបភាពនៃរូបរាងតួខ្លួនទាំងមូលរបស់រថយន្តអគ្គិសនីនេះទៀតផង។
ទន្ទឹមនឹងនេះ Volvo EX30 ក៏រំពឹងផលិតនៅលើគ្រោងឆ្អឹង SEA Platform របស់ Geely ដែលគាំទ្ររថយន្តប្រភេទ SUV ដែលមានទំហំស្រដៀងគ្នា រួមទាំង Smart #1 និង Zeekr X ជាដើម ហើយទំនងជានឹងផ្តល់នូវជម្រើសម៉ូទ័រអគ្គិសនីមួយ និងពីរ រួមជាមួយនឹងកញ្ចប់អាគុយដែលមានទំហំខុសៗគ្នា៕