Volvo ប្តូរផែនការផលិតតែរថយន្តអគ្គិសនីសុទ្ធនៅត្រឹមឆ្នាំ ២០៣០ ងាកមកចាប់រថយន្តកូនកាត់ Hybrid វិញ

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Volvo បានធ្វើការបោះបង់ចោលនៅផែនការការផលិតរថយន្តតែអគ្គិសនីសុទ្ធប៉ុណ្ណោះ ដោយងាកមករកផែនការថ្មីនៅត្រឹមឆ្នាំ ២០៣០ មកលក់រថយន្តម៉ាស៊ីនជម្រុះវិញ ។

ក្នុងនោះ ក្រុមហ៊ុនផលិតរថយន្ត Volvo បានប្រកាសថាពួកគេកំពុងកែសម្រួលមហិច្ឆតាអគ្គិសនីរបស់ពួកគេ ដោយនៅក្រោមផែនការថ្មីនេះ ពួកគេមានគោលបំណងផលិត ក៏ដូចជាលក់រថយន្តជម្រុះដែលរួមមាន Hybrid Plug-in hybrid និងអគ្គិសនីសុទ្ធ EV វិញនៅត្រឹមឆ្នាំ ២០៣០ ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

គួរឲ្យដឹងថា ក្រុមហ៊ុនផលិតរថយន្តបានស្តីបន្ទោសការផ្លាស់ប្តូរនេដោយសារ ស្ថានភាពទីផ្សារបច្ចុប្បន្ន ហើយបាននិយាយថាពួកគេនៅតែប្តេជ្ញាចិត្តចំពោះការផលិតរថយន្តប្រើប្រាស់អនាគតអគ្គីសនីទាំងស្រុង ។ លើសពីនេះ ក្រុមហ៊ុនបានបន្ថែមថា ខ្លួនបានលក់រថយន្តអគ្គិសនីសុទ្ធ EV នៅត្រីមាសឫទី ២ ឆ្នាំនេះ បាន ២៦%  ខណៈរថយន្តកូនកាត់ Hybrid រួមទាំង Plug-in hybrid បានចំនួន ៤៨% ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម