[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Volvo កំពុងស្នើសុំជំនួយរដ្ឋាភិបាលរបស់ខ្លួននៅចំនួនទឹកប្រាក់ប្រមាណស្មើនឹង ១,២ ពាន់លានដុល្លារសម្រាប់រោងចក្រអាគុយរថយន្តអគ្គិសនីដែលខ្លួនកំពុងសាងសង់ជាមួយក្រុមហ៊ុន Northvolt ។
រោងចក្រនេះកំពុងសាងសង់ ដោយប្រតិបត្តិការរំពឹងថានឹងចាប់ផ្តើមនៅឆ្នាំ ២០២៥ ជាមួយសមត្ថភាពផលិតថ្មប្រចាំឆ្នាំត្រូវបានគេរំពឹងថានឹងឡើងដល់ ៥០ជីហ្គាវ៉ាត់ម៉ោង គ្រប់គ្រាន់សម្រាប់ផ្គត់ផ្គង់រថយន្តអគ្គិសនីប្រហែល ៥០០ ០០០ គ្រឿងក្នុងមួយឆ្នាំ រួមទាំងម៉ូដែលអគ្គិសនីសុទ្ធពីក្រុមហ៊ុន Volvo និង Polestar ។
Volvo រំពឹងថាផលិតផលអគ្គិសនីនឹងមានប្រហែល ៥០-៦០% នៃការលក់នៅឆ្នាំ ២០២៥។ ក្នុងនោះ ក្រុមហ៊ុនផលិតរថយន្តរបស់ប្រទេសស៊ុយអែត ក៏បានផ្លាស់ប្តូរគោលការណ៍ផលិតផលរថយន្តអគ្គិសនីសុទ្ធទាំងស្រុងរបស់ខ្លួននៅឆ្នាំ ២០៣០ ដោយអាចប្តូរនៅពេលដែលលក្ខខណ្ឌទីផ្សារសមស្របមួយ ៕