Volvo EX90 សេរ៊ីឆ្នាំ២០២៤ ត្រៀមបង្ហាញខ្លួននៅចុងឆ្នាំនេះជាមួយតម្លៃចាប់ពី ៧មុឺនដុល្លារ

[បរទេស] បន្ទាប់ពីចាយរយៈពេលជិតពីរឆ្នាំ ទីបំផុតក្រុមហ៊ុនផលិតរថយន្ត Volvo បានសម្រេចឲរថយន្ត Volvo EX90 សេរ៊ីឆ្នាំ២០២៤ ចូលក្នុងសង្វាក់ផលិតកម្មរបស់ខ្លួនហើយដោយចាប់ផ្តើមធ្វើការដំឡើងនៅរោងចក្រ Charleston ក្នុងរដ្ឋ South Carolina សហរដ្ធអាមេរិក​ ហើយគ្រោងបង្ហាញជាផ្លូវការនៅចុងឆ្នាំនេះ។

រថយន្តសេរ៊ីថ្មីនេះមាន ៨ជម្រើសដូចជា៖

ផ្ទាំងផ្សាយពាណិជ្ជកម្ម
  • ជម្រើស Twin Motor Plus ប្រភេទ ៦កៅអី មានតម្លៃ ៧៧,៩៩០ដុល្លារ
  • ជម្រើស Twin Motor Plus ប្រភេទ ៧កៅអី មានតម្លៃ ៧៨,៤៩០ដុល្លារ
  • ជម្រើស​ Twin Motor Ultra ប្រភេទ ៦កៅអី មានតម្លៃ ៨២,៣៤០ដុល្លារ
  • ជម្រើស Twin Motor Ultra ប្រភេទ ៧កៅអី មានតម្លៃ ៨២,៨៤០ដុល្លារ
  • ជម្រើស Twin Motor Performance Plus ប្រភេទ ៦កៅអី មានតម្លៃ ៨២,៩៩០ដុល្លារ
  • ជម្រើស Twin Motor Performance Plus ប្រភេទ ៧កៅអី មានតម្លៃ ៨៣,៤៩០ដុល្លារ
  • ជម្រើស Twin Motor Performance Ultra ប្រភេទ ៦កៅអី មានតម្លៃ ៨៧,៣៤០ដុល្លារ
  • ជម្រើស Twin Motor Performance Ultra ប្រភេទ ៧កៅអី មានតម្លៃ ៨៧,៨៤០ដុល្លារ ។

ទាក់ទងនឹងផ្នែកម៉ាស៊ីនវិញ រថយន្តនេះមាន២ជម្រើសរួមមាន៖

  • Twin Motorៈ ប្រភេទម៉ូទ័រអគ្គិសនីចំនួន២ អាចផលិតកម្លាំងបាន ៤០២សេះ និងកម្លាំងរមួល ៤៣៩ញ៉ូតុនម៉ែត្រ។
  • Twin Motor Performanceៈ ប្រភេទម៉ូទ័រអគ្គិសនីចំនួន២ អាចផលិតកម្លាំងបាន ៤៩៦សេះ​ សម្រាប់ទីផ្សារអាមេរិក និង ៥១០សេះ សម្រាប់ទីផ្សារអឺរ៉ុប និងកម្លាំងរមួល ៩១០ញ៉ូតុនម៉ែត្រ អាចរត់ស្ទុះពីកុងទ័រ ០-១០០ គីឡូម៉ែត្រក្នុងរយះពេល ៤,៧ វិនាទី  ប៉ុណ្ណោះ។

ចំពោះម៉ាសុីនរបស់រថយន្តនេះនឹងដំណើរការដោយអាគុយទំហំ ១១១គីឡូវ៉ាត់ម៉ោង ព្រមទាំងប្រើប្រាស់ប៉ុងពីរ All-wheel drive ជាស្តង់ដារ ដែលអាចបើកបរបានចម្ងាយសរុបចំនួន ៦០០គីឡូម៉ែត្រ នៅពេលសាកថ្មពេញម្តង។

ចំពោះនៅផ្នែកខាងក្នុងវិញ មានបំពាក់ដោយអេក្រង់កំសាន្ត touchscreen ទំហំ ១៤,៥ អ៊ីញ អាចភ្ជាប់មុខងារប្រព័ន្ធប្រតិបត្តការ របស់ Google ដូចជា Google Maps navigation, Google Play Store apps និង wireless Apple CarPlay ព្រមទាំងប្រើប្រាស់ឧបករណ៏បច្ចេកវិទ្យាជាច្រើនដូចជា​ កាម៉េរ៉ា៣៦០ ដឺក្រេ, រ៉ាដា ៥គ្រាប់ និង ultrasonic sensors ១៦គ្រាប់ផងដែរ។ ខណៈសម្រាប់ការរចនាផ្នែកខាងក្រៅរបស់រថយន្តអគ្គិសនីសុទ្ធនេះខាងក្រុមហ៊ុនមិនទាន់បង្ហាញនៅឡើយទេ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម