Volvo XC70 ប្រើអគ្គិសនីលាយសាំងជិះបាន ១ ២០០គ.ម បើកទទួលការទិញទុកមុននៅចុងខែនេះ

រថយន្ត Volvo XC70 plug-in hybrid (PHEV)  ផលិតនៅប្រទេសចិន គ្រោងនឹងចាប់ផ្តើមទទួលការបញ្ជាទិញកក់ទុកមុននៅចុងខែសីហា ប្រើអគ្គិសនីសុទ្ធអាចបើកបរបានចម្ងាយអគ្គិសនីសុទ្ធ ២០០គីឡូម៉ែត្រ តែបើអគ្គិសនីលាយសាំងអាចបើកបាន ១ ២០០ គីឡូម៉ែត្រ។

China-made Volvo XC70 revealed a 39.6 kWh batteryរថយន្ត XC70 យានយន្តដំបូងគេដែលផលិតលើផ្អែកស្ថាបត្យកម្ម SMA ថ្មីរបស់ក្រុមហ៊ុន Volvo ត្រូវបានរចនាឡើងជាពិសេសសម្រាប់ម៉ូឌែល (hybrid)។ ស្ថាបត្យកម្ម SMA របស់ Volvo ដំណើរការដោយម៉ាស៊ីនចំណុះ ១.៥. រួមបញ្ចូលជាមួយម៉ូទ័រអគ្គិសនីចំនួនបី។ ចំពោះម៉ូទ័រអគ្គិសនីទាំងបីរបស់រថយន្ដនេះមានតួនាទីខុសៗគ្នា៖

  • ម៉ូទ័រអគ្គិសនី P1៖ ទទួលខុសត្រូវក្នុងការបញ្ឆេះម៉ាស៊ីន ផ្តល់កម្លាំងបង្វិលជុំជំនួយ និងបំប្លែងថាមពលមេកានិកទៅជាថាមពលអគ្គិសនី។
  • ម៉ូទ័រអគ្គិសនី P2៖ មានទីតាំងនៅចន្លោះម៉ាស៊ីន និងប្រអប់លេខ ដំណើរដោយកង់មុខ និងគ្រប់គ្រងការសងថាមពល kinetic ឡើងវិញ។
  • ម៉ូទ័រអគ្គិសនី P4៖ ដាក់ដោយឯករាជ្យនៅលើអ័ក្សខាងក្រោយ ដំណើរការដោយកង់ខាងក្រោយ។ នៅពេល ម៉ូទ័រ P2 និង P4 ដំណើររួមគ្នា បង្កើតបានជាប្រព័ន្ធបើកបរកង់ទាំងអស់ (all-wheel-drive)។

នៅពេលដែលដំណើរការដោយផ្ទាល់ពីអាគុយទៅម៉ូទ័រអគ្គិសនី P2 ឬ P4 វាផ្តល់នូវចម្ងាយអគ្គិសនីសុទ្ធជាង ២០០ គីឡូម៉ែត្រគិតតាមស្ដង់ដារវាស់ចម្ងាយ CLTC ។

China-made Volvo XC70 revealed a 39.6 kWh batteryសម្រាប់ម៉ាស៊ីនចំណុះ ១.៥ របស់រថយន្ត XC70 អាចផលិតបានកម្លាំងអតិបរមាបាន ១២០ kW (១៦១ សេះ)។ ម៉ូទ័រអគ្គិសនី P1 អាចផលិតកម្លាំងអតិបរមា ៦០ kW, ម៉ូទ័រអគ្គិសនី P2 អាចផលិតកម្លាំងបាន ១០៧ kW និងម៉ូទ័រអគ្គិនសី P4 អាចផលិតកម្លាំងបាន ១៥៦ kW។ ពេលម៉ាសុីននិងម៉ូទ័រអគ្គិសនីដំណើររួមគ្នា អនុញ្ញាតឱ្យរថយន្តអាចបង្កើនល្បឿនពី ០-១០០ គីឡូម៉ែត្រក្នុងមួយម៉ោង ក្នុងរយៈពេលត្រឹមតែ ៥.២៨ វិនាទី។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បើនិយាយពីកម្រិតសុីប្រេងវិញ រថយន្ត Volvo XC70 សុីត្រឹមតែ ៥.៨៥ លីត្រ/១០០ គីឡូម៉ែត្រ កនៅពេលថាមពលអាគុយត្រូវបានប្រើប្រាស់អស់។ យោងតាមគេហទំព័រ CarNewsChina បានវាយតម្លៃថា រថយន្ត XC70 អាចនឹងស្ថិតនៅចន្លោះប្រហែល ៣៦០ ០០០ យន់ ឬស្មើនិងប្រមាណ ៥០ ០០០ ដុល្លារ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម