
[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Volvo បានធ្វើការដាក់បញ្ចេញជាផ្លូវការនៅរថយន្ត Volvo XC90 T8 ស៊េរីឆ្នាំ ២០២៥ ប្រភេទ Plug-in hybrid ទទួលបានការអាប់ដេតបន្ថែម នៅឯពិព័រណ៍រថយន្ត Bangkok Motor Show 2025 ដែលកំពុងធ្វើឡើងនៅប្រទេសថៃ ជាមួយតម្លៃលក់ចាប់ពី ១៣៨ ២៣៥ ដុល្លារ ។
Volvo XC90 T8 ដំណើរការដោយប្រព័ន្ធ Plug-in hybrid ធ្វើការជាមួយម៉ាស៊ីនសាំងចំណុះ ២,០ លីត្រ ជំនួយដោយ Turbocharged និងម៉ូទ័រអគ្គិសនី ១ អាចផលិតកម្លាំងបានសរុប ៤៦២ សេះ និងកម្លាំងរមួល ៧០៩ ញ៉ូតុនម៉ែត្រ ផ្គួបជាមួយអាគុយទំហំ ១៨,៨ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៧៦,៧ គីឡូវ៉ាត់ម៉ោង ។
សម្រាប់ផ្នែកខាងក្រៅ ទទួលបានឌីស្សាញថ្មី ដោយផ្នែកខាងមុខមានប៉ាណាមុខមួយផ្ទាំងធំតុបតែងជាមួយក្រូម៉េ អបសងខាងនឹងចង្កៀងមុខប្រភេទ Matrix-LED មុខងារទម្លើង-ទម្លាក់ហ្វាកូតស្វ័យប្រវត្តិ ក៏ដូចជាកញ្ចក់ចំហៀងក្តោមអូតូ មានអំពូលស៊ីញូ LED រួមទាំងប្រព័ន្ធផ្តល់សញ្ញាគ្រោះថា្នក់មកពីផ្នែកចំហៀង និងចង្កៀងក្រោយក៏ជាប្រភេទ LED ។
ចំពោះនៅផ្នែកខាងក្នុងមានកុងទ័របង្ហាញព័ត៌មានឌីជីថល និងអេក្រង់កំសាន្ត touchscreen ទំហំ ១១,២ អ៉ីញ អាចប្រើមុខងារ Apple CarPlay/Android Auto រួមទាំងកន្លែងសាកថ្មឥតប្រើខ្សែ និងឧបករណ៍បំពងសំឡេងម៉ាក Bowers & Wilkins ផងដែរ ៕