[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Volvo បានធ្វើសន្និសីទនៅទីក្រុង Miami កាលពីថ្ងៃពុធ ហើយបានប្រាប់អ្នកចូលរួមប្រហែល ៨០០ នាក់អំពីផែនការរបស់ខ្លួននាពេលអនាគត ដែលរួមមានរថយន្តអគ្គិសនីថ្មីចំនួន ៧គ្រឿង ដែលប្រាំគ្រឿងនឹងប្រើអគ្គិសនីសុទ្ធ។
ថ្លែងទៅកាន់គេហទំព័រ Autonews បាននិយាយថា ពួកគេមានគម្រោងជាច្រើនរបស់ម៉ាកយីហោ ហើយពួកគេផ្តោតលើរថយន្តដែលដំណើរការដោយថាមពលអគ្គិសនីនៅត្រឹមឆ្នាំ ២០៣០។ ក្នុងនោះ ផលិតផលអគ្គិសនីដំបូងបង្អស់គួរតែស្រដៀងទៅនឹងគំរូ Concept Recharge ដែលបានបង្ហាញនៅឆ្នាំ ២០២១ ហើយចាប់ផ្តើមផលិតកម្មនៅឆ្នាំ ២០២៣ ។
យោងតាមប្រភព Volvo បានប្រាប់អ្នកចែកចាយថា ពួកគេសង្ឃឹមថាការលក់រថយន្តប្រភេទ SUV នេះចំនួន ២០,០០០ គ្រឿងក្នុងមួយឆ្នាំៗ។ នោះគ្រាន់តែជាផ្នែកនៃរថយន្តអគ្គិសនី ទោះបីជាក្រុមហ៊ុន Volvo មានរថយន្តប្រភេទ Crossover មួយផ្សេងទៀតដែលត្រូវបានគេស្គាល់ថា V546 ដែលពួកគេសង្ឃឹមថានឹងលក់បានចំនួន ១០០,០០០ គ្រឿងជារៀងរាល់ឆ្នាំ។
ក្រុមហ៊ុន Volvo ក៏បានបង្ហាញផងដែរថា រថយន្តអគ្គិសនីសុទ្ធ XC60 និងរថយន្តថ្មី XC40 គឺត្រៀមនឹងបង្ហាញខ្លួនក្នុងពេលឆាប់ៗនេះ។ លើសពីនេះទៅទៀត ក៏បានបង្ហាញនៅម៉ូដែលរចនាឡើងវិញនៃ S90 និង XC90 plug-in hybrids ផងដែរ។ ដើម្បីសម្រេចនូវផែនការថ្មីទាំងអស់នេះ ក្រុមហ៊ុន Volvo នឹងប្រើប្រាស់ “ផែនការជួលប្រកបដោយមហិច្ឆតា” ដែលត្រូវការ ពីព្រោះរោងចក្រផលិតនៅរដ្ឋ South Carolina បច្ចុប្បន្នដំណើរការបានល្អតិចជាងសមត្ថភាពប្រចាំឆ្នាំរបស់ខ្លួន។
ជាមួយគ្នានេះ Volvo ក៏បានបន្ថែមនៅបច្ចេកវិទ្យាបើកបរ “Hands-free, eyes-off” Ride Pilot នាពេលខាងមុខ។ ប្រព័ន្ធនេះប្រើប្រាស់ឧបករណ៍ចាប់សញ្ញាច្រើនជាង ២៥ រួមទាំង LiDAR និង ultrasonic ដើម្បីជួយឲ្យ AI ស្គាល់ជុំវិញខ្លួនរបស់គេ។ ដោយស្ថិតក្នុងការសាកល្បងនៅឆ្នាំនេះនៅរដ្ឋ California ហើយយើងរំពឹងថានឹងឃើញលក្ខណៈពិសេសដែលផ្តល់ជូនជាលើកដំបូងនៅលើរថយន្ត SUV អគ្គិសនីនាពេលខាងមុខ៕