Volvo ចេញបច្ចេកវិទ្យាដំបូងបង្អស់លើលោកមួយ ជួយកាត់បន្ថយខ្យល់ពុលក្នុងកាប៊ីនឡាន

កាលពីអំឡុងឆ្នាំ១៩៨០ គេចាប់ផ្តើមបំពាក់ប្រព័ន្ធម៉ាស៊ីនត្រជាក់នៅក្នុងរថយន្ត។ ស្របពេលដែលបច្ចេកវិទ្យាកាន់តែដើរទៅមុខពីមួយថ្ងៃទៅមួយថ្ងៃ ប្រព័ន្ធម៉ាស៊ីនត្រជាក់អូតូសព្វថ្ងៃនេះ អាចរក្សាកម្រិតសីតុណ្ហភាព នៅក្នុងតំបន់ខុសៗគ្នា ដើម្បីតម្រូវតាមចិត្តអ្នកដំណើរជាក់លាក់ណាមួយ។

ឥឡូវនេះ Volvo បានធ្វើឲ្យប្រព័ន្ធម៉ាស៊ីនត្រជាក់រឹតតែទំនើប ដោយចេញនូវបច្ចេកវិទ្យាដំបូងបង្អស់លើលោកមួយ ហៅថា Advanced Air Cleaner ដែលជួយវាស់កម្រិតគុណភាពខ្យល់ PM 2.5 នៅក្នុងកាប៊ីនរថយន្ត។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Volvo អះអាងថា មុខងារនេះអាចកម្ចាត់ កម្រិត PM 2.5 ដែលគ្រោះថ្នាក់ រហូតដល់ទៅ ៩៥ភាគរយ ចេញពីក្នុងកាប៊ីនរថយន្ត តាមរយៈការបំពាក់តម្រងសសៃ Fiber។ គួរឲ្យដឹងថា បច្ចេកវិទ្យានេះមានបំពាក់លើត្រកូល 60 និង 90 ទាំងអស់របស់ Volvo រួមទាំងម៉ូដែល S60 និង XC90 ផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម