Volvo ប្រកាសចេញរថយន្តអគ្គិសនីសុទ្ធរបស់ខ្លួន រូបរាងស្អាតខ្លាំង ព្រមទាំងជិះបានចម្ងាយឆ្ងាយ

Volvo បានបង្ហាញចេញនូវរថយន្តថ្មី ប្រភេទអគ្គិសនីសុទ្ធរបស់ខ្លួនជាផ្លូវការ។ រថយន្ត C40 Recharge ផលិតឡើងដោយផ្អែកលើរថយន្ត XC40 ដែលជាប្រភេទ Coupe-Hybrid SUV។ ហើយ C40 ក៏ជារថយន្តដំបូងរបស់ Volvo ផងដែរ ដែលប្រើការឌីស្សាញរបស់ Volvo’s Pure Electricផ្ទាល់។

ចំពោះការឌីស្សាញទាំងមូល វាមានលក្ខណ:ស្រដៀងទៅនិងរថយន្ត XC40 ប៉ុន្តែ C40 នៅតែមានអត្តសញ្ញាណនៃការឌីស្សាញរបស់ខ្លួនឯងផ្ទាល់ តួយ៉ាងដូចជា ផ្ទាំងប៉ាណាខាង មុខបានផ្លាស់ប្តូរដោយអោយមានចន្លោះធំជាងមុន ដើម្បីអោយម៉ូទ័រអគ្គិសនីត្រជាក់។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បន្ថែមពីនេះវាក៏បានបំពាក់ជាមួយចង្កៀងមុខ ដែលអមនៅចំកណ្តាលដោយអំពូលបំភ្លឺពេលថ្ងៃរាងដូចញញួរ (Tor Hammer) និងអំពូលកាត់អ័ព្ទ, Roof-Rear Spoiler, ថាសកង់ទំហំ ២០អ៊ីញ និងប្រព័ន្ធកម្សាន្ត Android-Based។

Volvo C40 គឺបំពាក់ជាមួយម៉ូទ័រអគ្គិសនីចំនួន២ ដូចរថយន្ត XC40ដែរ ដែលអាចបង្កើតបានកម្លាំងសរុប ៤០២សេះ កម្លាំងរមួល ៦៦៩Nm។ អាចស្ទុះពីល្បឿនកុងទ័រ ០-១០០គ.ម\ម៉ ប្រើពេល ៥វិនាទី និងមានអតិបរមា ១៨០គ.ម\ម៉ោង។

សម្រាប់កញ្ចប់អាគុយទំហំ ៧៨kWh ដែលមានលើរថយន្តនេះ អាចឲ្យវាបើកបរដោយប្រើ​កម្លាំង​អគ្គិសនី​សុទ្ធ​បាន​ចម្ងាយ ៤២០​គីឡូម៉ែត្រ ហើយសម្រាប់ការសាកដោយប្រើឆ្នាំងសាកទំហំ ១១kW AC Type 2 វាចំណាយពេល ៧,៥ម៉ោង និង ១៥០ kW DC ចំណាយពេល ៥០នាទី ដើម្បីធ្វើការសាកពេញម្តង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម