[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Volvo គ្រោងនឹងដាក់បញ្ចេញនៅរថយន្តអគ្គិសនីថ្មី ដែលស្ថិតនៅចន្លោះ XC60 ខ្នាតមធ្យម និង XC90 ខ្នាតធំ ដោយរថយន្តនេះនឹងត្រូវបានផលិតនៅរោងចក្រផលិតរថយន្ត Ridgeville រដ្ឋ South Carolina ដែលនឹងចាប់ផ្តើមនៅឆ្នាំ ២០២៥។
យោងតាមប្រភពមិនច្បាស់មួយដែលបាននិយាយទៅកាន់គេហទំព័រ Automotive News បានឲ្យដឹងថា រថយន្តអគ្គិសនី V546 ប្រភេទ Crossover អាចជាម៉ូដែលថាមពលអាគុយទីបីដែលផលិតនៅរោងចក្រ។ រថយន្តនេះនឹងត្រូវប្រើប្រាស់នៅគ្រោងឆ្អឹងដូចទៅនឹងរថយន្តអគ្គិសនីដែលនឹងមកដល់នាពេលខាងមុខរបស់ Volvo ហើយនឹងមានប្រព័ន្ធជំនួយអ្នកបើកបរកម្រិតខ្ពស់ផងដែរ។
ចំពោះរថយន្តអគ្គិសនីនេះ រំពឹងថាមានការយកលំនាំតាមរចនាបថនៃគំរូរថយន្ត Recharged Concept នឹងត្រូវផលិតជាលើកដំបូងនៅរោងចក្រ Volvo ក្នុងប្រទេសចិន ដែលរំពឹងថានឹងផលិតបានប្រហែល ៦០% នៃទិន្នផលប្រចាំឆ្នាំរបស់រថយន្តដែលចាប់ផ្តើមនៅឆ្នាំ ២០២៤។ ខណៈដែល នៅសល់ ៤០% នៃ រថយន្ត Volvo ប្រហែល ១០០,០០០ គ្រឿង នឹងរំពឹងថាមានគម្រោងត្រូវផលិតប្រចាំឆ្នាំនៅរដ្ឋ South Carolina។
បន្ទាប់ពីការវិនិយោគចំនួន ១១៨ លានដុល្លារ រោងចក្រនេះនឹងចាប់ផ្តើមផលិតរថយន្តអគ្គិសនី ប្រភេទ Crossover ចំនួនពីរនៅឆ្នាំក្រោយ ទាំង Polestar 3 និង XC90 ក៏នឹងត្រូវបានផលិតនៅរោងចក្រនេះត្រឹមឆ្នាំ ២០២៣ ខណៈ ម៉ូដែល V564 នឹងជារថយន្តអគ្គិសនីទី៣ នឹងផលិតនៅរោងចក្រនេះផងដែរ។
ក្នុងនោះដែរ រោងចក្រនេះនឹងផលិតរថយន្តជាចម្បងសម្រាប់ទីផ្សារអាមេរិកខាងជើង ហើយក្រុមហ៊ុនផលិតរថយន្តមិនរំពឹងថាវានឹងក្លាយជាមជ្ឈមណ្ឌលនាំចេញនោះទេ។ ទន្ទឹមនឹងនេះ Volvo គ្រោងនឹងលក់តែរថយន្តអគ្គិសនីសុទ្ធនៅត្រឹមឆ្នាំ ២០៣០ ហើយកំពុងវិនិយោគយ៉ាងខ្លាំងនៅក្នុងមជ្ឈមណ្ឌល ថាមពលអាគុយ R&D នៅទីក្រុង Gothenburg ប្រទេសស៊ុយអែត៕