ផ្ទាំងផ្សាយពាណិជ្ជកម្ម
ទំព័រដើម ព័ត៍មានថ្មីៗ Voyah Dream ស៊េរីឆ្នាំ២០២៦ បំពាក់មកជាមួយមុខងារ Tank Turn ដាក់លក់ក្នុងតម្លៃជាង៥មុឺនដុល្លារ

Voyah Dream ស៊េរីឆ្នាំ២០២៦ បំពាក់មកជាមួយមុខងារ Tank Turn ដាក់លក់ក្នុងតម្លៃជាង៥មុឺនដុល្លារ

ក្រុមហ៊ុន Dongfeng បានបើកលក់មុននូវរថយន្ត MPV Voyah Dream 2026 ផ្ដល់ជូនជាមួយជម្រើសម៉ូឌែលប្រើអគ្គិសនីលាយសាំង (PHEV) និងប្រើអគ្គិសនីសុទ្ធ (BEV) ជាមួយតម្លៃចន្លោះពី ៥៤ ៥០០ ទៅ ៦៤ ៣០០ ដុល្លារ។ ចំពោះម៉ូឌែលឆ្នាំ២០២៦ នេះចំណុចដែលគួរឲ្យចាប់អារម្មណ៍រថយន្ដបានអាគុយកាន់តែធំទំហំ ៦២.៥ kWh, ប្រព័ន្ធសាកថ្ម 800V និងការសាកថ្មលឿនកម្រិត 5C សម្រា់ម៉ូឌែលប្រើអគ្គិសនីលាយសាំង (PHEV) ប្រើអគ្គិសនីសុទ្ធបើកបានចម្ងាយ ៣៥០គីឡូម៉ែត្រ គិតស្ដង់ដារវាស់ចម្ងាយ CLTC ខណៈប្រើអគ្គិសនីលាយសាំងអាចបើកបានចម្ងាយ ១ ៥៣០ គីឡូម៉ែត្រ។ ចំណែកឯម៉ូឌែលប្រើអគ្គិសនីសុទ្ធ (BEV) សាកថ្មមួយពេញបើកបានចម្ងាយ ៧០០គីឡូម៉ែត្រ គិតតាមស្ដង់ដារវាស់ចម្ងាយ CLTC។ សម្រាប់ការដាក់លក់ជាផ្លូវការនឹងធ្វើឡើងនៅខែកញ្ញាខាងមុខនេះ។

អ្វីដែលពិសេសក្នុងរយៈពេលមួយម៉ោងបន្ទាប់ពីការចាប់ផ្តើមបើកទទួលការបញ្ជាទិញទុកមុន រថយន្ដនេះទទួលការកក់ដល់ទៅចំនួន ១០ ០០០ គ្រឿង។ រូបរាងរបស់រថយន្ត Voyah Dream ឆ្នាំ 2026 នៅតែស្រដៀងនឹងម៉ូឌែលដែលកំពុងលក់បច្ចុប្បន្ន ដោយរក្សាបាននូវប៉ាណាខាងមុខរចនាបថទឹកធ្លាក់ (waterfall-style front grille) ដ៏ធំនិងការតុបតែងដោយក្រូមនៅជុំវិញផ្នែកខាងក្រៅ។ ប៉ុន្ដែអ្វីដែលថ្មីមួយទៀតគឺរថយន្ដនេះបានបន្ថែមមកជាមួយពណ៌ខាងក្រៅមួយទៀតគឺ “Golden Red”។

ចំណុចដែលលេចធ្លោមួយទៀត Voyah Dream ស៊េរីឆ្នាំ២០២៦ បានបំពាក់មកជាមួយប្រព័ន្ធបត់កង់ក្រោយឆ្លាតវៃអាចគាំទ្រមុំបង្វិលអតិបរមា ៥° និងមុខងារបត់ដូចរថក្រោះ (tank turns)។ ចំពោះប្រព័ន្ធជំនួយការបើកបរក៏កាន់តែទំនើប រថយន្តនេះបំពាក់នូវប្រព័ន្ធ Huawei Qiankun ADS 4.0 គាំទ្រដោយសេនស័រចំនួន ២៧គ្រាប់ រួមទាំង LiDAR ប្រភេទ ១៩២-line និងរ៉ាដា 4D millimeter-wave លើកមុខងារបើកបរស្វ័យប្រវត្តិ (NOA) ក្នុងទីក្រុង និងលើផ្លូវហាយវេ រួមទាំងមុខងារជំនួយពេលចូូលចតផងដែរ។ បើធៀបនឹងប្រព័ន្ធ ADS 3.0 ជំនាន់មុន ការចាប់ហ្វ្រាំងខ្លាំងត្រូវបានកាត់បន្ថយ ៣០% នេះបើយោងតាមការអះអាងរបស់ក្រុមហ៊ុន។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

នៅក្នុងកាប៊ីន (cabin) ត្រូវបានបំពាក់អេក្រង់បញ្ជាកណ្តាលទំហំ ១៥.៦ អុីញ បន្ថែមកជាមួយមុខងារ AR-HUD ទំហំ ២៩ អុីញ, អេក្រង់កម្សាន្តភ្ជាប់នៅពិដានខាងក្រោយទំហំ ១៧.៣ អុីញនិងភ្ជាប់មកជាមួយទូទឹកកកទំហំ ១៣ លីត្រមួយក៏ត្រូវបានបង្កប់នៅក្នុងកុងសូលកណ្តាលផងដែ។ ប្រព័ន្ធបញ្ជានៅផ្នែកខាងក្នុងរថយន្ដនេះដំណើរការដោយប្រព័ន្ធ HarmonySpace 5 របស់ក្រុមហ៊ុន Huawei។ សម្រាប់កៅអីនៅជួរទី២ ក៏បំពាក់មកជាមួយមុខងារ zero-gravity, មុខងារម៉ាស្សាចំនួន ២៦ចំណុចគ្របដណ្តប់លើកញ្ចឹងក, ស្មា, ចង្កេះ, ត្រគាកនិងជើង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម