VW ចេញឡានថ្មី តម្លៃខ្ទង់ ២មុឺនដុល្លារជាង

[ទីផ្សារបរទេស] កាលពីថ្មីៗនេះ ក្រុម​ហ៊ុនផលិតរថយន្ត Volkswagen ​បានធ្វើការ​ប្រកាសដាក់បង្ហាញចេញនូវតម្លៃរបស់រថយន្តអគ្គិសនី Volkswagen ID.2all ជាមួយតម្លៃលក់ខ្ទង់ ២៧ ០០០ដុល្លារ ក្នុងទីផ្សារចក្រភពអង់គ្លេស។

រថយន្តនេះ ត្រូវបានផលិតឡើងនៅលើគ្រោងឆ្អឹង MEB platform ដំណើរការដោយម៉ូទ័រអគ្គិសនីចំនួន ១ ប៉ុង ១ FWD ផលិតកម្លាំងបានខ្ទង់ ២០០ សេះ  ផ្គួបជាមួយអាគុយទំហំចន្លោះពី ៤០ ទៅ ៦០ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយពី ៤០០ ទៅ ៤៥០គីឡូម៉ែត្រ នៅពេលសាកថ្មពេញម្តង និងគាំទ្រការសាកថ្មល្បឿនលឿន ១០០វ៉ាត់ ផងដែរ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ចំពោះការឌីស្សានផ្នែកខាងក្រៅ បំពាក់ជាមួយប៉ាណាបិតជិត ចង្កៀងមុខ-ក្រោយរចនាជាបន្ទាត់អូសកាត់ពីផ្នែកម្ខាងទៅផ្នែកម្ខាង ការរន្ធខ្យល់ទំហំធំល្មម ដៃទ្វារប្រភេទ Flush-door និងថាសកង់ស្ព័រជាដើម។

សម្រាប់ផ្នែកខាងក្នុងកាប៊ីនវិញ មានបំពាក់អេក្រង់កម្សាន្តទំហំទំហំធំ និងអេក្រង់ព៌ត័មានឌីជីថល អេក្រង់លើកញ្ជក់ ដៃចង្កូត​រចនាបែបទាន់សម័យ និងសម្ភារៈប្រណិតជាច្រើនទៀតដូចជា កៅអីស្ព័រ ជាដើម។ គួរបញ្ជាក់ផងថា រថយន្តនេះត្រូវបានរំពឹងថានឹងចេញលក់នៅលើទីផ្សារជាផ្លូវការនៅក្នុងឆ្នាំ២០២៥ ខាងមុខនេះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម