VW ចេញឡានភីកអាប់ថ្មី តម្លៃខ្ទង់ ៤មុឺនដុល្លារ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត VW បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនៅភីកអាប់ VW Amarok ស៊េរីឆ្នាំ២០២៥ ជាមួយតម្លៃលក់ចាប់ពី ៤០ ៦០០ ដុល្លារ នៅក្នុងទីផ្សារប្រទេសអាហ្សង់ទីន។

ភីកអាប់ VW Amarok ឆ្នាំ២០២៥ ដំណើរការដោយ៖

ផ្ទាំងផ្សាយពាណិជ្ជកម្ម
  • ម៉ាស៊ីនម៉ាស៊ូតចំណុះ ២,០លីត្រ Turbo ទំហំ ៤ ស៊ីឡាំង។
  • ម៉ាស៊ីនម៉ាស៊ូតចំណុះ ៣,០ លីត្រ Turbo V6 ផលិតកម្លាំងបាន ២៥៥ សេះ និងកម្លាំងរមួល ៥៨០ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ ៨ វគ្គ ប៉ុង ២ 4WD ។

សម្រាប់ការរចនាផ្នែកខាងក្រៅ ទទួលបានការរចនាផ្នែកខាងមុខថ្មីមានលក្ខណៈហាប់ណែនជាងមុន ជាមួយប៉ាណាថ្មីរចនាភ្ជាប់ជាមួយចង្កៀងមុខទាំងសងខាងប្រភេទ LED ព្រមទាំងប្រើប្រាស់ថាសកង់ប្រភេទ Off-road ទំហំ ២០ អ៊ីញ រួមទាំងទទួលបានការបន្ថែមប្រវែងតួខ្លួនថ្មីពោលមានប្រវែងសរុប ៥ ៣៥០ មីលីម៉ែត្រ។

ចំពោះនៅផ្នែកខាងក្នុងវិញ ទទួលបានកុងទ័រឌីជីថល និងអេក្រង់កំសាន្ត touchscreen ទំហំ ៩ អ៊ីញ ក៏ដូចជារន្ធសាកថ្ម USB ចំនួន២ កៅអីស្បែក និងប្រព័ន្ធ ADAS ផ្សេងៗជាដើម៕

គួរបញ្ជាក់ផងថា រថយន្តភីកអាប់នេះ VW Amarok ឆ្នាំ២០២៥ កំពុងដំណើរការផលិតនៅក្នុងមជ្ឈមណ្ឌលឧស្សាហកម្ម Pacheco ក្នុងប្រទេសអាហ្សង់ទីន ដែលអាចជាផលិតប្រមាណជាង ៧៤០,០០០ គ្រឿង ហើយ ៦៥ ភាគរយ នៃរថយន្តទាំងនេះនឹងត្រូវបាននាំចេញទៅលក់នៅទីផ្សារអន្តជាតិ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម