Volkswagen បានណែនាំអំពី Concept ថ្មី ដែលបង្កើតឡើងក្នុងគោលបំណងដោះស្រាយបញ្ហាការសាកថ្មនៃរថយន្តអគ្គិសនី ដោយប្រើប្រាស់រ៉ូបូតសាកភ្លើងដោយផ្លាស់ទីបាន។
រ៉ូបូតនេះអាចធ្វើដំណើរទៅមុខដោយស្វ័យប្រវត្តិ ទៅកាន់រថយន្តអគ្គិសនីដែលបានចត រួចវាធ្វើការបើកសន្ទះសាក និងដោតសាក។ ដំណើរការនៃសាករថយន្តអគ្គិសនីរបៀបនេះ គឺមិនបាច់មានមនុស្សចូលរួមនោះទេ។
រ៉ូបូតគឺអាចនាំយកធុងមានផ្ទុកថាមពលទៅកាន់រថយន្ត ដែលធុងនោះនឹងត្រូវប្រើប្រាស់សម្រាប់សាកភ្លើងរថយន្ត ហើយរ៉ូបូតនឹងទុកធុងនោះនៅជាមួយរថយន្តអំឡុងការសាកភ្លើង ដោយវានឹងបន្តកិច្ចការជាមួយរថយន្តអគ្គិសនីដទៃទៀត។ ពេកសាករួចរាល់ រ៉ូបូតនឹងប្រមូលយកធុងផ្ទុកថាមពល និងនាំយកទៅកាន់ស្ថានីយសាកភ្លើងវិញ។
ចង់ដឹងច្បាស់អំពីដំណើរការ អាចទស្សនាវីដេអូខាងក្រោមនេះ ៖