[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Volkswagen សម្រេចចិត្តលុបចោលគម្រោងដាក់លក់ជាផ្លូវការនៅរថយន្តអគ្គិសនីសុទ្ធ ID.7 នៅទីផ្សាអាមេរិកខាងជើង ដោយសារមានការប្រកួតប្រជែងខ្លាំង ឬហៅថា Challenging EV climate គួបផ្សំជាមួយភាពមិនច្បាស់លាស់ នៅពេលត្រលប់មកកាន់តំណែងឡើងវិញរបស់លោក Donald Trump ។
គួរឲ្យដឹងថា ដំបូងឡើយ ក្រុមហ៊ុន Volkswagen គ្រោងនឹងដាក់លក់រថយន្តអគ្គីសនីសុទ្ធ ID.7 នៅទីផ្សារសហរដ្ឋអាមេរិកក្នុងឆ្នាំ ២០២៤ តែត្រូវបានពន្យាពេល រហូតដល់ឆ្នាំ ២០២៥ នេះ ត្រូវបានលុបចោលទាំងស្រុងនៅទីផ្សារអាមេរិកខាងជើង ។
នេះមិនមែនគ្រាន់តែជាបញ្ហារបស់ក្រុមហ៊ុន VW ប៉ុណ្ណោះទេ ដោយទីផ្សារ EV ទាំងមូលនៅអាមេរិកខាងជើង មានភាពច្របូកច្របល់ ជាពិសេសទីផ្សារសហរដ្ឋអាមេរិកកំពុងមានភាពមិនច្បាស់លាស់ នៅពេលត្រលប់មកកាន់តំណែងឡើងវិញរបស់លោក Donald Trump បានផ្លាស់ប្តូរទិសដៅនៃការគាំទ្ររបស់រដ្ឋាភិបាលសម្រាប់រថយន្តអគ្គិសនី ដែលធ្វើឲ្យតម្លៃរថយន្ត EV អាចឡើងខ្ពស់ ប្រសិនបើពន្ធដែលបានសន្យារបស់គាត់ចូលជាធរមាន ៕