[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Volkswagen ទើបតែបានធ្វើការផលិតឡើងវិញនៅរថយន្តអគ្គិសនីសុទ្ធ VW ID.4 ស៊េរីថ្មីចុងក្រោយ នៅទីផ្សារសហរដ្ឋអាមេរិក ដែលតម្លៃលក់ចាប់ពី ៤៥ ០៩៥ ដុល្លារ ដល់ ៥៧ ២៩៥ ដុល្លារ គ្រោងនឹងចេញលក់ជាផ្លូវការនៅពាក់កណ្តាលឆ្នាំ ២០២៥ នេះ ។
ក្នុងនោះ Volkswagen នឹងផ្តល់នៅជម្រើសកញ្ចប់អាគុយចំនួន ២ រួមមាន អាគុយទំហំ ៦២ គីឡូវ៉ាត់ម៉ោង និងអាគុយទំហំ ៨២ គីឡូវ៉ាត់ម៉ោង ខណៈម៉ូទ័រអគ្គិសនី រួមទាំងចម្ងាយនៃបើកបរ ក្រុមហ៊ុនមិនទាន់បង្ហាញនៅឡើយទេ ។
សម្រាប់គ្រឿងបរិក្ខាដែលមាននៅលើរថយន្តនេះ មានដូចជា ចង្កៀងមុខ-ក្រោយប្រភេទ LED ខណៈខាងមុខមានមុខងារទម្លើង-ទម្លាក់ហ្វាកូតដោយស្វ័យប្រវត្តិ, ថាសកង់ស្ព័រទំហំ ១៩អ៉ីញ ដល់ ២១អ៉ីញ រួមទាំងអេក្រង់កំសាន្ត touchscreen ទំហំ ១២,៩ អ៉ីញ ក៏ដូចជាកន្លែងសាកថ្មឥតប្រើខ្សែជាដើម ៕